ដេវីត រំភើបចិត្ត​ក្នុង​ថ្ងៃ​មង្គល​របស់​ឪពុក

Doliprane TVC

ដេវីត ដែលជាតារាចម្រៀងនិងជាអ្នកនិពន្ធនៅក្រុមជាមួយតារាចម្រៀងពេជ្រ សោភា បាន សម្តែងអារម្មណ៏សប្បាយរីករាយ នៅពេលដែលបានចូលរួមក្នុងពិធីមង្គលការឪពុករបស់ខ្លួន កាលពីថ្ងៃម្សិលមិញនេះ។ ឪពុករបស់អ្នកចម្រៀងរូបរាងខ្ពស់ស្រឡះ ដេវីត បានចូលរោងការកាលពីថ្ងៃទី១៨ម្សិល មិញនេះ នៅអ្នកលឿង ដោយមានការចូលរួមសាទរពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន។ អ្វីដែលគួរអោយ កត់សំគាល់នោះ គេក៏បានឃើញវត្តមានរបស់តារាចម្រៀងមេក្រុមរបស់ខ្លួន អ្នកនាងពេជ្រ សោ ភា ទៅចូលរួមក្នុងពិធីនោះផងដែរ។ក្នុងនោះ ដេវីត ក៏បានសរសរពីអារម្មណ៏របស់ខ្លួនក្នុងហ្វេសប៊ុកថាថ្ងៃនេះ«ប៉ា សង្ហារខ្លាំងណាស់ កូនប្រុសម្នាក់នេះគ្មានអ្វីក្រៅពីជូនពរប៉ាអោយមានក្តីសុខនិងសុភមង្គលជាមួយ គ្រួសារថ្មីរបស់ប៉ា។រាល់ឧបសគ្គទាំងប៉ុន្មាន កូនមិនដែលខ្លាចឡើយ សំខាន់អោយតែប៉ាសប្បាយចិត្ត និងមានទំនុកចិត្តក្នុងការបង្កើតគ្រួសារថ្មីមួយទៀត កូនធំហើយប៉ាមិនបាច់បារម្មណ៏ច្រើននោះទេ កូន មានសមត្ថភាពអាចឈរខ្លួនឯងបាន ខ្ញុំនិងទំនុកបម្រុងប្អូនស្រីអោយគេបានរៀនសូត្រ កុំអោយមក វេទនាដូចពួកយើង ខ្ញុំសប្បាយចិត្តពេលប៉ាមានថ្ងៃនេះ»។ 

ដេវីត រំភើបចិត្ត​ក្នុង​ថ្ងៃ​មង្គល​របស់​ឪពុក

ដេវីត ត្រូវបានមហាជន ជាពិេសសយុវវ័យទទួលស្គាល់និងចាប់អារម្មណ៏រូបលោកនៅពេល ដែលលោកបានចូលនៅក្នុងក្រុមរបស់តារាចម្រៀងពេជ្រ សោភា ។ ពេជ្រ សោភានិងដេវីតតែង តែបង្ហាញវត្តមានរួមគ្នានៅតាម ឆាកតន្រ្តីនានា។បទថ្មីៗដែលកំពុងពេញនិយមរបស់ ដេវីត មានដូចជាបទ «ច្រមុះកំពិតក៏បងស្នេហ៏» និងបទ «កាច់ចង្កេះbb កាច់ចង្កេះ»ជាដើម។ថ្មីៗនេះនៅពេល ពេជ្រ សោភា ប្រកាសដើរចេញពីផលិតកម្មហង្សមាស ដេវីត ក៏អះអាងថា និងចាកចេញទៅជាមួយ ពេជ្រ សោភា ផងដែរ៕ ចេនី

ដេវីត រំភើបចិត្ត​ក្នុង​ថ្ងៃ​មង្គល​របស់​ឪពុក

ដេវីត រំភើបចិត្ត​ក្នុង​ថ្ងៃ​មង្គល​របស់​ឪពុក

ដេវីត រំភើបចិត្ត​ក្នុង​ថ្ងៃ​មង្គល​របស់​ឪពុក

ដេវីត រំភើបចិត្ត​ក្នុង​ថ្ងៃ​មង្គល​របស់​ឪពុក