ពលរដ្ឋ៤ស្រុក ក្រុង លើកគ្នាមកតវ៉ា នៅមុខតុលាការទាមទារ ឲ្យជួយពន្លឿន ការដោះស្រាយ រឿងវិវាទដីធ្លី

ខេត្តបន្ទាយមានជ័យ ៖ពលរដ្ឋជាង២០០នាក់ មកពីស្រុកចំនួន៤ ស្រុក/ក្រុង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះ បានមកជួបជុំគ្នា នៅមុខតុលាការ ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យតុលាការ ជួយ ដោះស្រាយបញ្ហាវិវាទដីធ្លី របស់របស់ពួកគាត់ ដែលកន្លងមកតែងតែ ត្រូវបានអ្នកមានលុយ មានអំណាច រំលោភយក ទាំងដែលដឹងថាពួកគាត់រស់នៅនិងកំពុងបង្កបង្កើនផលក៏ដោយ។

ពលរដ្ឋដែលលើកគ្នាមកតវ៉ាថ្ងៃនេះ មកពីស្រុកំនួន៤គឺ ១/ស្រុកអូរជ្រៅ ចំនួន២៤៦គ្រួសារ មានទំនាស់ដីធ្លី ទំហំ១៤៣០ហិកតា បានអះអាងពួកខ្លួនត្រូវបានលោកឧកញ៉ា សំផាន់ រឹទ្ធ និងលោក យី ភារម្យ រំលោភយក។២/ស្រុកថ្មពួក មានពលរដ្ឋ៣ភូមិ ២ឃុំ ពលរដ្ឋ១៧០គ្រួសារ មានទំនាស់ដីធ្លីទំហំ២៩៣ហិកតា ជាមួយក្រុមហ៊ុនលីសំអាន ។ ៣/ក្រុងសិរីសោភ័ណ ពលរដ្ឋរស់នៅក្នុងភូមិពង្រកងវ៉ា សង្កាត់កំពុងស្វាយ ៤៥គ្រួសារ លើកគ្នា មកតវ៉ារឿងទំនាស់ជាមួយក្រុមហ៊ុនញ៉ែមសាវួន ភរិយារបស់លោក តួ ធានទឺ អតីតអភិបាលរង ខេត្តបន្ទាយ មានជ័យ ដែលបានកាយដីលក់តែធ្វើឲ្យបាក់ផ្លូវនិងព្រំដីរបស់ពួកគាត់ ហើយមិនធ្វើសង វិញ។ ក្រៅពីនេះមួយចំនួនមកពីស្រុកម៉ាឡៃ។

តំណាងពលរដ្ឋម្នាក់លោកស្រី ណែម ឈុន មកពីភូមិពង្របានអះអាងថា ពួកគាត់លើកគ្នាមកតវ៉ា នៅមុខសាលា ដំបូងខេត្តបន្ទាយមានជ័យថ្ងៃនេះ គឺក្នុងគោលបំណងសំណូមពរ ដល់តុលាការជួយពន្លឿន ការដោះស្រាយ លើបណ្តឹងវិវាទដីធ្លី របស់ពួកគាត់ដែលបានប្តឹង នាពេលកន្លងមក ។ ក្រៅពីនេះសុំឲ្យតុលាការ ជាតុលាការ គំរូនិងឯករាជ្យ យុត្តិធម៌និងមិននៅក្រោមការបញ្ជាពី នណាម្នាក់នាំឲ្យប៉ះពាល់ដល់ការ សម្រេចចិត្តនិង ប្រពន្ធ័យុត្តិធម៌។

លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលសិទ្ធិមនុស្ស អាដហុកខេត្តបន្ទាយមានជ័យ បានចាត់ថា ការតវ៉ារបស់ ពលរដ្ឋថ្ងៃនេះគឺជាសារមួយដែលតុលាការគួរតែអនុត្តន៍និតិវិធីច្បាប់ឲ្យបានល្អ ប្រកបដោយយុត្តិធម៌និង ជួយដោះស្រាយនូវទុក្ខលំបាក របស់ពួកគាត់ដែលកំពុងដង្ហោយរកយុត្តិធម៌៕