ប្រទះឃើញគំនរឈើ ប្រមាណជិត២០០ដុំ ដែលឈ្មួញអារ ឡាំងជ្រុងលាក់ទុក ក្នុងគម្ពោធព្រៃ

 រតនគិរីៈ គំនរឈើជាច្រើន ដុំប្រភេទសុក្រំ កកោះ  និងគគីរ ឡាំងជ្រុងមានមុខកាត់ធំៗ និងប្រវែង វែង ខ្លីលាយ ចម្រុះគ្នា ដែលឈ្មួញធ្វើសកម្មភាព ប្រមូលយកមកគរទុកលាក់ ក្នុងគម្ពោធព្រៃ ដែលជាតំបន់ភូមិសាស្ត្រ ស្មុកស្មាញត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើផ្នែកបរកែវ ចុះរឹបអូសយកមករក្សាទុក ដើម្បីចាត់ការតាមច្បាប់ ស្តីពីព្រៃឈើ ។

នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ លោក ឡេង យុគ ដែលដឹកនាំកម្លាំងចុះល្បាត តាមបណ្តោយ ត្រើយម្ខាង ដីទន្លេសេសាន ស្ថិតក្នុងភូមិសាស្ត្រឃុំតាឡាវ ស្រុកអណ្តូងមាស បញ្ជាក់ថាកម្លាំង សមត្ថកិច្ចប្រទះ ឃើញគំនរ ឈើរាប់រយកំណាត់សិទ្ធិសឹងប្រភេទឈើសុក្រំ គគីរ និងកកោះឡាំងជាជ្រុង។ ការចុះស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសព្រៃឈើខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

លោកឡេង យុគ បន្តទៀតថាតាមការវាស់វែងឈើដែលដកហូតបានមានចំនួន១៨១ដុំ ស្មើនឹង៩០ម៉ែត្រគូប (មុខកាត់តូច ធំ និងមានប្រវែង វែង ខ្លី លាយចម្រុះគ្នា)។ បច្ចុប្បន្នឈើល្មើសច្បាប់ទាំងនោះ ត្រូវបានកម្លាំង រដ្ឋបាល ព្រៃឈើដឹកជញ្ជូនមកផ្ញើរទុកនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចហ័ង អាញ់ អូរយ៉ាដាវ ដោយសារការដឹក ជញ្ជូនជួបប្រទះការលំបាកព្រោះផ្លូវឆ្លងទឹកទន្លេសេសាន។ ប្រភពពត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា នៅក្នុងក្រុមហ៊ុនហ័ង អាញ់ លំផាត់ ក្រុមឈ្មួញដឹកឈើពីដែន ជម្រកសត្វព្រៃលំផាត់ មកស្តុកទុករាប់ពាន់ដុំ ៕