​បើសិន​ជា​អ្នក​មាន​ជំងឺហឺត​គួរ​ចៀសវាង​អាហារ​ទាំងនេះ​

​បើសិន​ជា​អ្នក​មាន​ជំងឺហឺត​គួរ​ចៀសវាង​អាហារ​ទាំងនេះ​

​និយាយ​ទៅ​វា​ពិតជា​គ្មាន​ប្រភេទ​របប​អាហារ​ណា​មួយ​សំខាន់​ដែល​អាច​ព្យាបាល​ជំងឺហឺត​បាន​នោះ​ទេ​។ តាមពិត វា​គ្មាន​អ្វី​អាច​ព្យាបាល​បាន​ក្រៅពី​ព្យាយាម​គ្រប់គ្រង​រោគសញ្ញា​ឡើយ​។ យ៉ាងណាមិញ មាន​អាហារ​មួយចំនួន​ដែល​អ្នក​អាច​ចៀសវាង​បាន​បើសិនជា​កុំ​ឱ្យ​អាការៈ​ជំងឺ​នេះ​ធ្វើទុក្ខ​ម្តងទៀត​។

​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
ហ្វ្រូ​ម៉ាត ទឹកដោះគោ បឺ ការ៉េម យ៉ា​អួ សុទ្ធតែ​ជា​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ទាំងអស់ ហើយ​វា​ក៏​អាច​ជា​ដើម​ហេតុ​នាំ​ឱ្យ​ធ្វើទុក្ខ​ជំងឺហឺត​បានដែរ​។ សំណាង​ដែរ​អ្នក​អាច​ចៀសវាង​អាហារ​ទាំងនេះ​បាន​។​

សណ្តែកសៀង​
ទឹក​សណ្តែកសៀង​ប្រហែលជា​អាច​ប្រើ​ជំនួស​ទឹកដោះគោ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​គឺជា​រឿង​មួយ​ខុស​គ្នា​ទេ បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​ជាមួយ​សណ្តែកសៀង​នោះ អ្នក​ក៏​គួរតែ​ចៀសវាង​វា​ដែរ​។ ក្រៅពី​នេះ​អ្នក​ក៏​គួរតែ​ចៀសវាង​អាហារ​ធ្វើ​ពី​សណ្តែកសៀង​ដែរ​ដូចជា តៅ​ហ៊ូ និង​ប្រេង​សណ្តែកសៀង​ជាដើម​។

ស៊ុត​
មាន​ឧទាហរណ៍​ច្រើនណាស់​ដែល​ក្លិន​របស់​ស៊ុត​ពេល​ចម្អិន​ទៅ​ធ្វើ​ឱ្យ​អ្នក​ជំងឺហឺត​កាន់តែ​ធ្ងន់ធ្ងរ​។ ដូច្នេះ​នៅ​ពេល​អ្នក​ទៅ​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ អ្នក​គួរតែ​សួរ​គេ​បន្ថែមថា អាហារ​មួយ​ហ្នឹង​មាន​ស៊ុត​ដែរ​ឬ​អត់​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ទៀត​។

ត្រី​
ត្រី​គឺជា​របស់​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព ប៉ុន្តែ​វា​នឹង​ក្លាយជា​បញ្ហា​បើសិន​ជា​អ្នក​មាន​ជំងឺហឺត​ដោយសារតែ​ត្រី​។ ត្រី​សាល​ម៉ុន ធូ​ណា និង​ត្រី​ផ្សេងៗ​ទៀត​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ដើម​ហេតុនាំឱ្យ​មនុស្ស​កើត​ជំងឺ​ហឺត​។ ហេតុដូច្នេះ​ហើយ​អ្នក​ក៏​គួរតែ​ចៀសវាង​ថ្នាំ​បំប៉ន​គ្រប់​ប្រភេទ​ដែល​មាន​ជាតិ​ប្រេង​ត្រី​ដែរ​។

សណ្តែកដី​
អាហារសម្រន់​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ណាស់​ថា​ជាដើម​ហេតុ​នាំឱ្យ​កើត​ជំងឺ​ហឺត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។