របរភ្ញាស់ពងទាត្រូវប៉ាន់គ្រប់រដូវ

របរភ្ញាស់ពងទាត្រូវប៉ាន់គ្រប់រដូវ

ង៉ែត ប៉ី ជា​ឈ្មោះ​បុរស​ម្នាក់ នៅ​ក្នុង​ឃុំ​ត្រមែង​ ស្រុកឈូក ខេត្ត​កំពត​ បាន​ប្រកប​របរ​ជា​អ្នក​ភ្ញាស់​ពងទា អស់​រយៈ​ពេល​ប្រមាណជា ១០​ ឆ្នាំ​មក​ហើយ។ គាត់​ប្រកបរបរ​នេះ​តាំង​ពី​ប្រើ​ឧបករណ៏​បុរាណ រហូត​ដល់​ឥឡូវ គាត់​ប្រើ​បច្ចេកទេស​ទំនើប។​​ ពី​មុន​គាត់​ប្រើ​ឡដៃ ដើម្បី​ភ្ញាស់​ពងទា​ដែល​ប្រើ​កម្ដៅ​ធម្មជាតិ តែ​ឡដៃ មិន​អាច​ភ្ញាស់​ពងទា​បាន​ច្រើន​តាម​តម្រូវការ និង​មាន​សភាព​យឺតយ៉ាវ ព្រមទាំង​ធ្វើ​ពងទា​ខូច​ច្រើន ទើប​គាត់​រៀន​ធ្វើ​បច្ចេកទេស​ថ្មី ដោយ​ប្រើ​អគ្គិសនី​ដើម្បី​ភ្ញាស់​វិញ ដែល​វា​ចំណេញ​ពេល ភ្ញាស់​បាន​ពង​ច្រើន។

 

របរភ្ញាស់ពងទាត្រូវប៉ាន់គ្រប់រដូវ

 

ការ​ភ្ញាស់​ពង​ទា​នេះ​ចែកជាពីរ គឺ​ទីមួយ ភ្ញាស់​រយៈពេល​ប្រមាណជា ២សប្តាហ៍ វា​នឹង​ក្លាយ​ជា​ពងទាកូន និង​ទីពីរ​ត្រូវ​ប្រើ​ពេល​ពី ២៧​ ទៅ ២៩ ថ្ងៃ​ វា​នឹង​ក្លាយ​ជា​កូនទា។ សព្វថ្ងៃនេះ​បុរស​អ្នក​ភ្ញាស់​ពងទា កូន​បី​រូប​នេះ បាន​ប្រាប់​ថា បច្ចុប្បន្ន​គាត់​មាន​បន្ទប់​ភ្ញាស់​ធំ​មួយ ដែល​វា​មាន​សមត្ថភាព​អាច​ភ្ញាស់ទា បាន​ដល់​ទៅ ១៥.០០០ គ្រាប់ ក្នុងវេន តែ​ការ​ភ្ញាស់​ជា​កូនទា គឺ​ទាល់តែ​មាន​គេកុម៉្មង់​ទើប​គាត់​ភ្ញាស់​ឲ្យ បើ​ពុំ​ដូច្នោះ​ទេ គាត់​ភ្ញាស់​ជា​ពងទាកូន​ទំាងអស់។

 

របរភ្ញាស់ពងទាត្រូវប៉ាន់គ្រប់រដូវ

 

ចំណែក​ឯ​ពងទា​កូន​ដែល​គាត់ភ្ញាស់ គឺ​មាន​ម៉ូយ​មក​យក​ដល់​ផ្ទះ​មិន​ចាំបាច់​ដើរ​បោះ​ខ្លួន​ឯងទេ។ រីឯ​ពងទា​ដែល​ត្រូវភ្ញាស់ គឺគាត់​មានពងទា​ខ្លួន​ឯងខ្លះ និង ដើរ​ទិញ​ពី​គេខ្លះ ដើម្បី​ឲ្យ​ទាន់​តម្រូវការ ម៉្យាង​នៅខែ​នេះ​ទា​មិន​សូវពង ទាល់តែ​ដល់ខែ មេសា-​មិថុនា ទើប​សំបូរ​ពងទា៕

 

របរភ្ញាស់ពងទាត្រូវប៉ាន់គ្រប់រដូវ

 

 

អត្ថបទ៖ ឡុច គីមសាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!