​រឿង “The Revenant” ធ្វើ​សន្និសីទកាសែត​ល្ងាច​មិញ


​រឿង “The Revenant” ធ្វើ​សន្និសីទកាសែត​ល្ងាច​មិញ

រឿង “The Revenant” ដែលជា​ខ្សែភាពយន្ត​បែប​ផ្សងព្រេង​​ចូលរួម​សម្ដែង​ដោយ​កំពូល​តារា​ហូលីវូដ Leonardo DiCaprio បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​​ល្ងាច​មិញ​នេះ​ នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ។

 

​រឿង “The Revenant”  ធ្វើ​សន្និសីទកាសែត​ល្ងាច​មិញ

 

លោក ឆន រង្សី អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រោង​កុន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា “The Revenant” គឺជា​រឿង​និយាយ​ពី​ជីវិត​ក្រុម​កុលសម្ព័ន្ធ​មួយ​ដែល​រស់នៅ​ពឹងផ្អែក​លើ​ការ​បរបាញ់​យក​ស្បែក​សត្វ​ដែល​មាន ហើយLeonardo នៅ​ក្នុង​រឿង​នោះ​មាន​ឈ្មោះ Hugh Glass ។

 

​លោក​សង្ឃឹម​ថា ​រឿង​នេះ​នឹង​ចូលរួម​ដណ្ដើម ឬ​អាច​​ទទួល​បាន​ពាន​រង្វាន់ Oscar នៅ​ពេល​ខាង​មុខ​ក៏​ថា​បាន ព្រោះ​បច្ចេកទេស​ក្នុង​ការ​ថត​រឿង​នេះ​មាន​ភាព​អស្ចារ្យ​ដោយ​ការ​ប្រើ​ពន្លឺ​ពី​ធម្មជាតិ​របស់​វាលរហោឋាន​នា​រដូវ​រងា​នៅ​ប្រទេស​កាណាដា។ លោក​បន្ត​ថា “The Revenant”  បាន​បង្ហាញ​ពី​ជីវិត​ផ្សងព្រេង​ពី​ការ​តស៊ូ​រស់រាន និង​អំណាច​នៃ​ការ​តាំងចិត្ត​របស់​តួឯក​ប្រុស​បន្ទាប់ពី​ត្រូវ​របួស​ដោយសារ​ខ្លាឃ្មុំ​វាយប្រហារ ​ការ​ប៉ុនប៉ង​សម្លាប់​ពី​មិត្ត​រួម​ក្រុម រហូត​មាន​គេ​សម្លាប់​កូន​ប្រុស​ខ្លួន។

 

​រឿង “The Revenant”  ធ្វើ​សន្និសីទកាសែត​ល្ងាច​មិញ

 

“The Revenant”  នឹង​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត Major Cineplex by cellcard នៅ​ថ្ងៃ ២១ ខែ​មករា ខាង​មុខ​នេះ ព្រម​ទាំង​មាន​លក់​សំបុត្រ​ជា​ប្រភេទ VIP ទៀត​ផង៕

 

 

អត្ថបទ៖ទ្រី រ៉ាវី