បិទសិក្ខាសាលាស្ដីពីគុណតម្លៃក្បាច់គុនល្បុក្កតោ

ភ្នំពេញ:     ​សិក្ខាសាលា​ស្ដីពី​គុណ​តម្លៃ​គុន​ល្បុក្កតោ​ក្នុងសង្គម​វប្បធម៌​ជាតិខ្មែរ ​ដែល​ធ្វើ​ពីថ្ងៃ​ទី​១៨​មក​នោះបាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​១៩​មករា​ដោយមាន​ ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកជំទាវ​ភឿន ស​កុ​ណា​រដ្ឋមន្ត្រី​ក្រ​សួ​អ​វប្បធម៌ និង​វិចិត្រសិល្បៈ ។​

​    ​ឯកឧត្តម​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឡើង​អាន​ សេចក្ដីថ្លែងការណ៍​ដែល​អង្គសិក្ខាសាលា​សម្រេច​បាន​គឺ​ទី​១:​ឯកភាព​គាំទ្រ​ ចុះបញ្ជី​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​តំណាង​(Repersentative List)ជា​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​យ៍​នៃ​មនុស្សជាតិ​របស់​អង្គការ​Unesco ។​

​    ​ទី ២:​ឯកភាព​គាំទ្រ​ចាត់វិធានការ និង ចូលរួម​អ​ភរ​ក្ស និង អភិវឌ្ឍន៍​ក្បាច់គុន​ល្បុក្កតោ​ក្នុងសង្គម​វប្បធម៌​ខ្មែរ​ និង ក្នុង​សហគមន៍​វប្បធម៌​ខ្មែរ ។​

​    ​    ​ទី ៣:​ឯក​ភា​គាំទ្រ​គុណ​តម្លៃ​គុន​ល្បុក្កតោ​ជា​មាគ៌ា​ឆ្ពោះទៅរក​ទស្សនៈវិជ្ជា​ នៃ​ជីវិត និង ជា​មាគ៌ា​នៃ​ គុណភាព​ជីវិត​សម្រាប់​អប់រំ​កាយ​-​ចិត្ត និង អប់រំ​សីលធម៌​ក្នុងសង្គម​ជាតិខ្មែរ​ជា​រឿង​រហូត ។​

​    ​ទី​៤:​អង្គសិក្ខាសាលា​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សហគមន៍ វិស័យ​ឯកជន អង្គភាព​ស្ថាប័ន​សាធ​រណៈ​ សិស្ស និស្សិត  ក​ង​កម្លាំង​ប្រដាប់​អា​វុ​ធ សហកា​រួមចិត្ត រួម​គិត រួម​ធ្វើ និង រួម​ទទួលខុសត្រូវ លើ​ការអភិរក្ស និង​ អភិវឌ្ឍន៍​<​គុណ​តម្លៃ​នៃ​គុន​វប្បធម៌​ខ្មែរ​>​ដើម្បី​ទុកជា​មរតក​ វប្បធម៌​ជាតិ និង មនុស្សជាតិ​លើ​ពិភពលោក ។​

​    ​លោកជំទាវ​ភឿន ស​កុ​ណា​បាន​គាំទ្រ​នូវ​សេចក្ដីថ្លែងការណ៍​នេះ​ព្រមទាំង​ចាត់ទុកថា​ អង្គសិក្ខាសាលា​ស្ដីពី​គុណ​ តម្លៃ​គុន​ល្បុក្កតោ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ជាតិ​ទាំង​កម្ពុជា ទាំង​បរទេស ។​

​    ​លោកជំទាវ​បន្តថា​បេ​តិក​ភ័​ណ្ឌ​ដ៏​សំបូរបែប​ទាំង​រូបី​យ៍ ទាំង​អរូបី​យ៍​ដែល​បន្សល់ទុក​ជាច្រើន​ជំនាន់​មកនេះ​គឺជា​ដួងព្រលឹងជា​ មូលដ្ឋានគ្រឹះ​នៃ​អត្តសញ្ញាណ​ជាតិ​ដ៏​រឹងមាំ ។​

សម្បត្តិ​វប្បធម៌​ ទាំងនេះ​ក៏មាន​នាទី​ដ៏​សំខាន់​ក្នុង​ការរួម​ចំ​ ណែ​ក​អភិវឌ្ឍន៍​វប្បធម៌ សេដ្ឋកិច្ចសង្គម និង ភាពក្រីក្រ​របស់​ប្រជាជន​តាមរ​យា​វិស័យ​ទេសចរណ៍​ដែល​ធ្វើ​ឲ្យ​ក​ម្បុ​ជា​ ក្លាយជា​កោ​ល​ដៅ​ទេសចរណ៍វប្បធម៌​ប្រកបដោយ​ការទាក់ទាញ​នៅក្នុង​តំបន់ និង ពិភពលោក​សក្តិ​សមជា​ព្រះរាជា​ ណា​ចក្រ​នៃ​វប្បធម៌ និង ព្រះរាជាណាចក្រ​អច្ឆរិយៈ ។​

​    ​គួរ​បញ្ជាក់ថា​អង្គសិក្ខាសាលា​នេះ​មាន​វាគ្មិន​សំខាន់ៗ​ចូលរួម​ដូចជា​ ប្រវត្តិវិទូ ព្រឹទ្ធាចារ្យ​ក្បាច់គុន អ្នកជំនាញ​ វប្បធម៌ អ្នកស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរ ។​