ថ្នាំ​សម្លាប់​មេរោគ​អេដស៍​អាច​ព្យាបាល​ជំងឺ​អ៊ី​បូ​ឡា​បាន​

ថ្នាំ​សម្លាប់​មេរោគ​អេដស៍​អាច​ព្យាបាល​ជំងឺ​អ៊ី​បូ​ឡា​បាន​

​តាម​ការសិក្សា​ថ្មី​មួយ​បាន​និយាយថា ថ្នាំ​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺអេដស៍​ក៏​ប្រហែលជា​មាន​ប្រសិទ្ធភាព​ក្នុង​ការបញ្ឈប់​វីរុស​បង្ក​ជំងឺ​អ៊ី​បូ​ឡា​ដែរ ដែល​វា​ជា​ជំងឺ​ម្យ៉ាង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាមរយៈ​ទឹក​សរីរៈ​ដែល​មាន​ជំងឺ​។

​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ប្រព័ន្ធ Mini-genome System ដើម្បី​វាយតម្លៃ​ទៅលើ​ថ្នាំ​ជាច្រើន​ដែល​អាច​បញ្ឈប់​វីរុស​អ៊ី​បូ​ឡា​បាន​។ ថ្នាំ​ប្រភេទ Interferons និង​សម្លាប់​ជំងឺអេដស៍​បាន​បង្ហាញថា វា​មាន​សកម្មភាព​ជា​ភ្នាក់ងារ​ប្រឆាំងនឹង​វីរុស ដែល​អាច​ប្រឆាំង​នឹង​វីរុស​អ៊ី​បូ​ឡា​បាន​ក្នុង​ពេល​ធ្វើ​ការស្រាវជ្រាវ​។

ប្រធាន​សិក្សា​ស្រាវជ្រាវ Eleanor Fish និយាយថា “​ការប្រើប្រាស់​បច្ចេក​វ​ទ្យា​មួយនេះ អ្នកវិទ្យាសាស្ត្រ​នឹង​អាច​កំណត់​ដឹង​អំពី​ឥទ្ធិពល​ទប់ស្កាត់ ឬ​ប្រឆាំង​របស់​ថ្នាំ​ដែល​យើង​ពិសោធន៍​ទៅ​លើ​ការ​បំបែក​កូនចៅ​របស់​វីរុស​អ៊ី​បូ​ឡា​។ យន្តការណ៍​បែប​នេះ​ក៏នឹង​ទៅ​កាត់ប​ន្ថ​យល​ទ្ធភាព​នៃ​បញ្ហា​ស៊ាំ​ថ្នាំ​ផងដែរ​”៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។