ព្យុះទឹកកក បន្តធ្លាក់ចុះ យ៉ាងខ្លាំង និងបង្កជា គ្រោះរញ្ជួយដី នៅភាគកណ្តាល អ៊ីតាលី

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ថា ព្យុះទឹកកកបាន បន្តធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ហើយករណីនេះក៏កើតមានឡើងគ្រោះរញ្ជួយដី នៅភាគកណ្តាល ប្រទេសអ៊ីតាលីដែរ ។

ទីភ្នាក់ងារព័ត៌មានក្នុងស្រុកឈ្មោះ Ansa បានឲ្យដឹងថា កម្រិតនៃការរញ្ជួយដីគឺ៣,៤រិចទ័រ ដែលមាន រយៈចម្ងាយ១៨គីឡូម៉ែត្រ នៅជាយក្រុង L'Aquila តំបន់ Abruzzo។

យោងតាមការឲ្យដឹងពីវិទ្យាស្ថានអ៊ីតាលីគ្រប់គ្រងលើភូមិសាស្រ្ត និងបន្ទុះភ្នំភ្លើង (INGV) បានបញ្ជាក់ ថា ករណីរញ្ជួយដីបានកើតឡើង ក្នុងអំឡុងម៉ោងប្រមាណ១១និង៣៧នាទី (ម៉ោងនៅក្នុងតំបន់) គឺស្ថិតនៅភាគពាយព្យនៃក្រុង L'Aquila ហើយព្រឹតិ្តការណ៍នេះដែរបន្តកើតមាននៅទូទាំងខេត្ត ។

គួររំលឹកថា នៅក្នុងឆ្នាំ២០០៩ ទីក្រុងដែលចាត់ចូលជាប្រវត្តិសាស្ត្រ នៃការបង្កគ្រោះរញ្ជួយដី ខ្លាំងក្លា នៅក្នុងប្រទេសអ៊ីតាលី គឺកម្រិតរញ្ជួយ៦,៣រិចទ័រ បណ្តាលឲ្យមានអ្នកស្លាប់ចំនួន៣០៩នាក់ ។ ប៉ុន្តែការកើតឡើង ករណីក្រោយមកទៀតតិចជាង តែបង្កភាពវឹកវរ និងភាពភ័យខ្លាចដល់ពលរដ្ឋ ៕

  • ព្យុះទឹកកក បន្តធ្លាក់ចុះ យ៉ាងខ្លាំង និងបង្កជា គ្រោះរញ្ជួយដី នៅភាគកណ្តាល អ៊ីតាលី已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/19  Category:​អន្តរជាតិ