ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក អាចធ្វើ​ឲ្យ​កម្ដៅ​នយោបាយ​នៅ​កម្ពុជា​ថយចុះ​

​ក្រុមអ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​វាយតម្លៃ​ទុកជាមុន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ច​ន ឃែ​រី​(John Kerry) រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក មក​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ អាចធ្វើ​ឲ្យ​កម្ដៅ​នយោបាយ​នៅ​កម្ពុ​ជាមាន​ការថយចុះ​ជាមិនខាន ហើយ​ដំណោះស្រាយ​រវាង​គណបក្ស​កាន់អំណាច​និង​គណបក្សជំទាស់​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្រុមអ្នកវិភាគ​នយោបាយ​ក៏បាន​លើកឡើង​ដែរ​ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏ដូចជា​ក្រសួងការបរទេស​អាមេរិក ព្រមទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា​អាមេរិក ហាក់ដូចជា​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។

តាម​ការគ្រោងទុក​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក ច​ន ឃែ​រី និង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​។ តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ចុះ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ច​ន ឃែ​រី មក​កម្ពុជា​គឺធ្វើឡើង​តាម​ការអញ្ជើញ​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។ អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​កត់សម្គាល់ថា នេះ​ជា​លើក​ទៅ​១​ហើយ​ដែល​លោក ច​ន ឃែ​រី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បន្ទាប់ពី​លោក​ប្រ​ធា​ធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បានតែងតាំង​លោក​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ចាប់តាំងពី​ឆ្នាំ​២០១៣​រហូតមក​។

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​លោក ច​ន ឃែ​រី និង​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​អំពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​សាន់​នី​លែ​ន រដ្ឋ​កាលីហ្វ័រ​នីញ៉ា នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​ខាងមុខ​។ ប្រការ​នេះហើយ​ទើប​ក្រុមអ្នកវិភាគ​នយោបាយ​វាយតម្លៃថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ច​ន ឃែ​រី អាចជួយ​បន្ថយកម្ដៅ​នយោបាយ​នៅ​កម្ពុជា​ផងដែរ ព្រោះ​លោក ច​ន ឃែ​រី យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា​តាំងពី​ពេលដែល​លោក​នៅ​ធ្វើជា​សមាជិក​ព្រឹទ្ធសភា​។ ដូច្នេះ​នៅពេលដែល​លោក​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក គឺអាច​ជួយ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​កាន់តែ​ប្រសើរ​ជាង​មុន​ជាមិនខាន​៕

U.S. Secretary of State John Kerry speaks about the Ukraine crisis after his meetings with other foreign ministers in Paris, March 5, 2014. Kerry spoke to reporters at the U.S. ambassador's residence in Paris.  REUTERS/Kevin Lamarque   (FRANCE - Tags: POLITICS)