ហង្ស អ​ច្ឆ​រិ​យា កំពូល​តារា​សិច​ស៊ី បាន​ប្រឡូក​ក្នុង​ខ្សែភាពយន្ត​អន្តរជាតិ​

Doliprane TVC

ទស្សនិកជន​ប្រហែលជា​មិនទាន់​ភ្លេច​នៅឡើយ​ទេ​នូវ​វត្តមាន​តារាភាពយន្ត និង ជា​អ្នកនិពន្ធ​ដ៏​សិច​ស៊ី​របស់​ខ្មែរ ហង្ស អ​ច្ឆ​រិ​យា ដែល​ធ្វើឱ្យ​ទស្សនិកជន​ចាប់ផ្តើម​ស្គាល់មុខ​ច្បាស់​តា​យ​រយៈ​ការបញ្ចេញ​រូបថត​ស្រាត​បែប​សិល្បៈ និង តាមរយៈ​ស្នាដៃ​កំណាព្យ និង ប្រលោមលោក​មួយចំនួន​។ ក្រោយពី​ទាក់ទាញ​ក្រសែភ្នែក​ផលិតករ​ជាតិ ឱ្យ​ចាប់អារម្មណ៍​លើ​ការសម្តែង​របស់លោក​ហើយ​នោះ ពេលនេះ ហង្ស អ​ច្ឆ​រិ​យា បាន​ហក់លោត​ចូលក្នុង​វិស័យ ភាពយន្ត​អន្តរជាតិ ដែល​នេះ​ជា​មោទកភាព និង ជា​ក្តី​ស្រមៃ​ដែល​លោក​បាន​ប៉ង​មកជា​យូរ ។​

ហង្ស អ​ច្ឆ​រិ​យា កំពូល​តារា​សិច​ស៊ី បាន​ប្រឡូក​ក្នុង​ខ្សែភាពយន្ត​អន្តរជាតិ​

​ជួប​ជាមួយ​«​ប្រជាប្រិយ​» កាលពីពេល​ថ្មីៗ​នេះ ហង្ស អ​ច្ឆ​រិ​យា បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​ក្នុងការ​ចូលរួម​ថត​ខ្សែ​ភាពយន្ត​លំដាប់ថ្នាក់​អន្តរជាតិ​នេះ​ទាំង​អារម្មណ៍​រំភើប​ថា «​លោក​ត្រូវបាន​ឆ្លងកាត់​ការដាក់​ពាក្យ និង ជម្រុះ​ជា​​មួយ​បេក្ខជន​រាប់រយ​នាក់ ទម្រាំ​តែ​បាន​ចូល​សម្តែង​ខ្សែភាពយន្ត​លំដាប់ថ្នាក់​អន្តរជាតិ​នេះ គឺ​មិន​ងាយស្រួល​
​ប៉ុន្មាន​ទេ​។ ខ្សែភាពយន្ត​នេះ មាន​ចំណងជើង​ថា «​តន្ត្រី​ជីវិត​» ដែលមាន​ផលិតកម្ម​បី​សហ​ការណ៍​គ្នា គឺ ផលិតកម្ម 802AD ផលិតកម្ម Innovision Pictures និង ផលិតកម្ម Cambodia Town Film Festival ។​

ហង្ស អ​ច្ឆ​រិ​យា កំពូល​តារា​សិច​ស៊ី បាន​ប្រឡូក​ក្នុង​ខ្សែភាពយន្ត​អន្តរជាតិ​

ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​លំដាប់ថ្នាក់​អន្តរជាតិ​នេះ ត្រូវបាន​លោក​បញ្ជាក់ថា លោក​ត្រួវ​ដើរតួ​ជា​កូន​អ្នកស្រែ​មាន មានកូន​មួយ ដែល​បាន​បែក​គ្នា​ជាមួយ​តួឯក​ស្រី​ដោយសារ​សង្គ្រាម ក្នុងនោះ​លោក​គឺជា​តួអង្គ​ដ៏​សំខាន់​នៅក្នុង​សាច់រឿង​។ ​ខ្សែភាពយន្ត​នេះ គឺ​ដំណើរ​ការថត​នៅ​ស្រុក​ខ្មែរ ដែល​បាន​និយាយ​ដល់​បី​សម័យកាល គឺ​មុន​សម័យ​សង្គ្រាម សម័យ​សង្គ្រាម ( ពល​ពត​) និង ក្រោយ​សម័យ​ប៉ុលពត ដែលមាន​ការចូលរួម​ថត​ពី​សំណាក់​នាង Ellen Wong ដែលជា​តារាភាពយន្ត​ហូ​លី​ហ្វូ​ដ​ដ៏​ល្បីល្បាញ​។ តាម​ប្រភព​បញ្ជាក់ថា ហង្ស អ​ច្ឆ​រិ​យា ទទួលបាន តំលៃ​ខ្លួន​ខ្ពស់​មិនធម្មតា​នោះឡើយ បន្ទាប់ពី​តួឯក​ស្រី​មកពី​ក្រៅប្រទេស​រូបនេះ ដែល​នេះ​ជា​ជំហាន​មួយ​ដ៏​លេច ធ្លោ​ក្នុង​ការចាប់យក​ភាពល្បីល្បាញ​កាន់តែខ្លាំង​នៅក្នុង​វិស័យ​សម្តែង​របស់លោក ៕ ភូមិន្ទ