Ozil បង្ហាញ​ម៉ូដ​ស្បែក​ជើង​ Adidas ថ្មី​អត់​ខ្សែ


Ozil បង្ហាញ​ម៉ូដ​ស្បែក​ជើង​ Adidas ថ្មី​អត់​ខ្សែ

Mesut Ozil ​របស់​ក្រុម​​កាំភ្លើង​ធំ Arsenal បាន​​ធ្វើ​​ជា​អ្នក​បង្ហាញ​ម៉ូដ​ស្បែក​ជើង​ថ្មី​​គ្មាន​ខ្សែ​របស់​ Adidas ហើយ​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ នឹង​ពាក់​វា​ក្នុង​ពេល​ឆាប់ៗ។

 

Ozil បង្ហាញ​ម៉ូដ​ស្បែក​ជើង​ Adidas ថ្មី​អត់​ខ្សែ

 

Ozil បង្ហាញ​ម៉ូដ​ស្បែក​ជើង​ Adidas ថ្មី​អត់​ខ្សែ

 

កីឡាករ​វ័យ​២៧​ឆ្នាំ ដែល​​គេ​ដាក់​រហស្សនាម​ឲ្យ​ថា “ស្ដេច​ Assists” ​បន្ទាប់​ពី Assists ឲ្យ​មិត្ត​រួម​ក្រុម​កាំភ្លើង​ធំ​របស់​គេ​​១៦​ដង​រដូវ​កាល​នេះ ​បាន​បង្ហាញ​ស្បែក​ជើង​ថ្មី​​ម៉ូដែល​ Adidas Ace 16+ Purecontrol។ ខ្សែ​បម្រើ​រូប​នេះ បាន​​លើក​ឡើង​ថា បាន​ពាក់​ស្បែក​ជើង​គ្មាន​ខ្សែ​ គឺជា​សុបិន​ក្លាយ​ជា​ការ​ពិត ព្រោះ​វា​នឹង​ងាយ​ស្រួល​គ្រប់​គ្រង​បាល់។

 

Ozil បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា បើ​អ្នក​នៅ​ពាក់​ស្បែក​ជើង​ចង​ខ្សែ​លក្ខណៈ​បុរាណ វា​ពិបាក​គ្រប់​គ្រង​បាល់​ជាង។ ខ្ញុំ​បាន​ព្យាយាម​​ស្ទើរតែ​ពេញ​១​អាជីព​របស់​ខ្ញុំ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ខ្សែ​ស្បែក​ជើង​ដល់​ការ​ប្រកួត​របស់​ខ្ញុំ។ ពេល​មាន​ស្បែក​ជើង​គ្មាន​ខ្សែ​ដូច​នេះ គឺជា​សុបិន​ក្លាយ​ជា​ការ​ពិត​សម្រាប់​ខ្ញុំ”។

 

ក្រៅ​ពី​ Ozil ​ខ្សែ​បម្រើ​ Ivan Rakitic ​របស់​ក្រុម​ Barcelona និង​ Oscar ​របស់​ Chelsea ក៏​នឹង​ពាក់​ស្បែក​ជើង​ម៉ូដ​ថ្មី​របស់​ Adidas នេះ​ផង​ដែរ៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Ozil ​ជាប់​ឈ្មោះ​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​​​លើក​ទី​៤​ ​​រយៈពេល​៥​ឆ្នាំ​​​ចុង​ក្រោយ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail | bleacherreports