ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​តវ៉ា​មុខ​តុលាការ​និង​សាលាខេត្ត​សុំ​ដោះស្រាយ​បញ្ហា​ដីធ្លី

ពលរដ្ឋ​ប្រមាណ​២០០​នាក់ ដែល​មាន​បញ្ហា​ដីធ្លី​ពី​តំបន់​ផ្សេង​គ្នា​នៃ​ខេត្ត​បន្ទាយមានជ័យ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត និង​សាលាដំបូង​ខេត្ត​នេះ នៅ​ថ្ងៃ​ទី​១៩ មករា ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគេ។

ពលរដ្ឋ​តវ៉ា​មួយ​ចំនួន​អះអាង​ថា ពួកគាត់​បាន​តវ៉ា​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ។ ប៉ុន្តែ​ពួកគាត់​បញ្ជាក់​ថា បញ្ហា​ដីធ្លី​នេះ​នៅ​តែ​មិន​អាច​ដោះស្រាយ។

យ៉ាង​ណា​ក៏​ដោយ​នៅ​ព្រឹក​នេះ មាន​តំណាង​ពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ អនុញ្ញាត​ឲ្យ​ជួប​ពិភាក្សា និង​ទទួល​ញត្តិ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។