ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ប្រទេស​ថៃ ​ខេត្ត​នគរ​សុ​វ​ណ្ណៈ ៖ ​បន្ទាប់​ពី​ព័​​ត៌​មាន​ដ៏​រំជើបរំជួល​មួយ​ ធ្វើ​​ឱ្យ​​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ និង​អ្នក​និយម​គាំទ្រ​វិស័យ​សិល្ប​អំពី​តារា​ប្រុស​ដ៏​ល្បី​ក្នុង​ភាពយន្ត​រឿង​ចុងភៅ​ឡេះ​ឡោះ ​បាន​ទទួលមរណភាព​មក​​នោះ​ ស្រាប់​តែ​កើត​​​មាន​ព៌​ត៌​មាន​​មួយទៀត ​ដែល​ចេញ​ផ្សាយ​​ដោយ​​ខាវ​សុ​ទ្ធ​​រិ​ត ​ដែល​ល្បី​ខ្ទរខ្ទា​​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ក្មេង​ស្រី​ម្នាក់​​បាន​នាំ​សង្សា​មក​វាយ​​សម្លាប់​ម្តាយ​ខ្លួនឯង​​បង្កើត​ព្រោះតែ​​ខឹង​ស្តី​ឱ្យ​ ​និង​រារាំង​មិន​ឱ្យ​​ដើរ​លេង​យប់​​​ជាមួយ​ប្រុស​ ​។ ​ក្រោយ​​សម្លាប់​បាន​​យក​សាកសព​ទៅ​កប់​នៅ​ក្រោម​ដើម​​ស្វាយ​ក្នុង​បរិ​វេណ​ផ្ទះ​ ហើយ​ធ្វើ​អា​កប្បកិរិយា ​ហាក់​ដូចជា​មិន​មានរឿង​អ្វី​កើតឡើង​ឡើយ​ ។

ការ​ឃាត់ខ្លួន​កូនស្រី​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ មក​រា​ ២០១៦ ​​នៅ​ក្នុង​បរិវេណ​ក្រុម​ទី​៦ ​ភូមិ​គង់​វា​រី​ (​ឃុ​ង​វ៉ា​រី​)​ ឃុំ​បាង​មួ​ង ​ស្រុក​មឿង​ខេត្ត​នគរ​សុវណ្ណ​ (​ណា​ក់​ខន​សាវ៉ា​ន់​)​ ។ ចំណែក​ម្តាយ​រង​គ្រោះ​​ឈ្មោះ​ឈុ​ម​ ភូ​នុ​ជ​ជី​ង​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​កន្លែង​កើតហេតុ​ ។

កូនស្រី​ដែល​នាំ​សង្សា​មក​​វាយ​សម្លាប់​ម្តាយ​​ឈ្មោះ​ណេ​ន​ អាយុ​១៧​ឆ្នាំ​ (​នាម​សន្មតិ​) ​ក្រោយ​ឃាត់ខ្លួន​កូនស្រី​អកត្តញូ​មក​​ធ្វើការ​សាកសួរ​​នេះ ​បាន​ឆ្លើយ​សារភាព​ថា​ ការ​ដែល​នាំ​សង្សា​មក​វាយ​សម្លាប់​ម្តាយ​ខ្លួន​នេះ ​ព្រោះតែ​ខឹង​​​ម្តា​យមក​រារាំង​ មិន​ព្រមឱ្យ​រូបគេ​និង​សង្សា​ឈ្មោះ​នទី​ ហៅ​បេ​ល​ ចេញ​ទៅ​ដើរ​លេង​យប់ ​ទើប​បែកគំនិត​អោយ​សង្សា​វាយ​សម្លាប់​ម្តាយ​បែប​នេះ​ ។​

លោក​អនុ​សេនី​យ៍​​ទោ ​ណាត់ ​វ៉ា​ត់​ នាយ​ប៉ុស្តិ៍​បាង​មួ​ង ​បាន​ស្រង់​សម្តី​សារភាព​របស់​កូនស្រី​​ស្ត្រី​រង​គ្រោះ​ថា ​កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​១៥​ ធ្នូ​ ​ពុទ្ធសករាជ២២៥៧ ក្រោយ​ពេលឈ្លោះ​​ប្រកែក​ជាមួយ​ម្តាយ​រួច​មក ​រូបគេ​បាន​ទាក់ទង​ទៅ​សង្សា​រឱ្យ​​ប្រញាប់​មក​ផ្ទះ​របស់​ខ្លួន​។​នៅ​​ពេល​សង្សា​មក​ដល់​ផ្ទះ​ហើយ ​រូបគេ​បាន​យក​កូនកាំបិត​​ទៅ​​ឱ្យ​​បុរស​ម្នាក់​នោះ ​(​សង្សារ​) ​ដើម្បី​ទៅ​ចាក់​សម្លាប់​ម្តាយ​ខ្លួន ​តែ​ត្រូវ​សង្សារ​​បដិសេធ​ថា ​មិន​ព្រម​ធ្វើ​តាម​ឡើយ​ ។ ដោយ​បានរ​ត់ទៅ​យក​ដុំអិដ្ឋ​មក​វាយ​សម្លាប់​ជំនួស​ការ​ចាក់​សម្លាប់​ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​សំរាក​ (​ដេក​)​ នៅ​ក្នុង​បន្ទប់​ ។​

ជនសង្ស័យ​ឈ្មោះ​នទី​ ហៅ​បេ​ល ​បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​បាន​វាយ​សម្លាប់​ម្តាយ​សង្សារ​​ខ្លួន​ជា​ច្រើន​​ដុំអិដ្ឋ​ទៅ​លើ​មុខ​ និង​ក្បាល​រហូត​ស្លាប់​ ទើប​គេ​ឈប់​វាយ​ ។​ អំឡុង​ពេល​ធ្វើ​សកម្មភាព​នោះ​ គេ​បាន​ឱ្យ​សង្សា​ខ្លួន​បី​ប្អូនស្រី​​របស់​នាង​ម្នាក់​ទៀត​ មាន​អាយុ​៨​ឆ្នាំ ទៅ​ដេក​នៅ​បន្ទប់​មួយ​ផ្សេង​ទៀត​ អំឡុង​ពេល​ធ្វើ​សកម្ម​ភា​ប​វាយ​សម្លាប់​ ។

​លោកនាយ​ប៉ុស្តិ៍​​បន្ត​ថា​ បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ហើយ​ ក្រុម​ជនសង្ស័យ​ទាំង​២​នាក់ ​បាន​យក​សាកសព​មក​ផ្ទះ​ហើយ​កាប់​ដី​យ៉ាង​ជ្រៅ​កប់​ស្ត្រី​រង​គ្រោះ​នៅ​ក្រោម​ដើម​ស្វាយ ​ក្នុង​បរិវេណ​ផ្ទះ ​ព្រមទាំង​សម្ភារ​​របស់​​មាន​តម្លៃ​ជាមួយ​​ផង​ ។ ក្រោយ​ធ្វើ​សកម្មភាព​កប់​ស្ត្រី​រង​គ្រោះ​ហើយ​ ទាំង​២​នាក់​នោះ​ បាន​ធ្វើ​ឬក​ពារ​​ជា​ធម្មតា​ហាក់​បីដូច​ជា​មិន​មានរឿង​អ្វី​កើតឡើង​​ឡើយ​ រហូត​មក​ដល់​ថ្ងៃ​ចាប់​ខ្លួន​។