គណៈកម្មការ​ជាតិ ពិនិត្យ​ករណី​កាប់​ឈើ​រួចរាល់ នៅ​ខេត្ត​ក្រចះ ហើយ​បន្តទៅ​ខេត្ត​មណ្ឌល​គី​រី​

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​គេហទំព័រ CEN អោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ដឹកនាំ សមាជិក នៃ​គណៈកម្មការ​ជាតិ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​នៅ​ភូមិ​រលួស ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ​។

លោក​បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ អង្គ​ប្រជុំបាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដោយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ មាន​យន្តការ​ច្បាស់លាស់ ដើម្បី​សម្រេចបាន​នូវ​ភារកិច្ច​របស់ខ្លួន​ដោយ​ជោគជ័យ​។ ​នៅ​ថ្ងៃ​ខែ​ដដែល​​វេលា​ម៉ោង ១៤ និង ៣៥​នាទី លោកនាយ​ឧ​. សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ដឹកនាំ​សមាជិក​នៃ​គណៈកម្មការ​ជាតិ ចុះ​ដល់ទី​តាំង​ស្តុក​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ត្រួតពិនិត្យ​ជាក់ស្តែង​។

​លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី បន្តថា គណៈកម្មការ​ជាតិ​បានរៀបចំ​មណ្ឌល​ប្រតិបត្តិការ​២៤/២៤​ម៉ោង ទទួល​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ ដែលមាន​ទូរ​សព្ទ​លេខ​៖ ០២៣ ៦២៦៧២៦៧, ០២៣ ៦២៦៨២៦៨, ០២៣ ៦២៦៩២៦៩​។
​គណៈកម្មការ​ជាតិ ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ឱ្យចូល​រួមសហការ​ផ្តល់​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ​នេះ​ផងដែរ តាមរយៈ​លេខ​ទូរ​សព្ទ​ខាងលើ​៕​