ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពី​បាន​វាយ​សម្លាប់​ប្អូន​ន​ស្រី​បង្កើត​របស់​ខ្លួន​ព្រោះតែ​ជម្លោះ​ពាក្យ​សម្តី​បន្តិចបន្តួច ។ ករណី​ឃាតកម្ម​ដោយ​ចេតនា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​សំប៉ាន ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ។

ជន​ដៃដល់​ជា​បងប្រុស​មានឈ្មោះ ជៀប ជឿន ហៅ កុយ អាយុ​៤០​ឆ្នាំ រីឯ​ប្អូនស្រី​រង​គ្រោះ​ឈ្មោះ ជៀប សុ​ខន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។

តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួ​សារបាន​ឣោ​យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​ដៃដល់​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ប្អូន​ស្រី​បង្កើត​របស់​ខ្លួន ព្រោះតែ​ខឹង​ប្អូ​ន​ស្តីថា​ឣោ​យ​រឿង​ផឹកស៊ី​មិនសូវ​ជួយ​ការងារ​ផ្ទះ ។ ដោយ​ខឹង​ប្អូនស្រី​ស្តីថា​អោយ ​ហើយយក​បោយ​ទឹក​វាយ​ក្បាល​ខ្លួន​ទៀតនោះ ទើប​ធ្វើ​ឣោ​យ​ជន​ដៃដល់​ជា​បង​មាន​ការ​ខឹងសម្បារ​ ក៏​យក​ដំបង​ឈើ​ជ្រុង​វាយ​ក្បាលប្អូនស្រី បណ្តាល​ឲ្យ​​​ស្លាប់​នៅ​នឹង​កន្លែង​​ភ្លាម​ៗ​តែ​ម្តង ។

លោក​ឣ​នុ​សេនីយ៍​ទោ ម៉ិច សុ​ភាន់ ឣ​ធិ​ការ​រង​នគរបាល​ស្រុក​សំរោង​ទង បាន​ឣោ​យ​ដឹង​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​បង្ក​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕