រថយន្តដឹកស៊ីម៉ងត៍ បុកគេពីក្រោយ បណ្ដាលឲ្យព្រូឡាន ខ្លួនឯងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

តាកែវ៖ មនុស្សម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត បានរងរបួសធ្ងន់ នៅកន្លែងកើតហេតុ បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង ដោយរថយន្តដឹកស៊ីម៉ងត៍ បានបុករថយន្ត ដែលឈប់ដូរកង់ នៅចិញ្ចើមផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅរសៀល ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងស្នោ ឃុំញែងញ់ង ស្រុកត្រាំកក់។

យោងតាមសមត្ថកិច្ច ស្រុកត្រាំកក់បានឲ្យដឹងថា រថយន្តដឹកស៊ីម៉ងត៍ ដែលបុកគេពីក្រោយ ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣C ៨៤៧៨ មានគ្នាជិះបីនាក់ ចំណែករថយន្ត ដែលត្រូវគេបុក ម៉ាកហ៊ីយ៉ានដាយ ដូចគ្នាពាក់ស្លាកលេខ តាកែវ ៣A១៤៦៦ បើកបរដោយបុរសម្នាក់ឈ្មោះ ដាំ សួគា៏ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុគេឃើញ រថយន្តរថយន្តហ៊ីយ៉ានដាយ បានឈប់ប្ដូរកង់រថយន្តនៅចិញ្ចើមថ្នល់ នៅចំណុចខាងលើ ស្រាប់តែមានរថយន្ត ដឹកស៊ីម៉ងត៍មួយគ្រឿង បានបើកមកបុកពី ក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យព្រូឡាន ដឹកស៊ីម៉ងត៍ម្នាក់ឈ្មោះ សល់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងឃុំជីរ៉ូពី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្លាប់ភ្លាមៗ និងព្រូឡានម្នាក់ទៀតឈ្មោះ សឿន សុវត្ត អាយុ៣៣ឆ្នាំ រស់នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង បានរងរបួសធ្ងន់។

ក្រោយកើតហេតុ អ្នកបើករថយន្តដឹកស៊ីម៉ងត៍ បានគេចខ្លួនបាត់ ចំណែករថយន្តបង្កហេតុនិង រថយន្តត្រូវគេបុក ត្រូវយកមកទុកនៅអធិការដ្ឋាន ស្រុកត្រាំកក់ ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយ ដោយឡែកសាកសពត្រូវបងប្អូន ជនរងគ្រោះមកទទួល យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

រថយន្តដឹកស៊ីម៉ងត៍ បុកគេពីក្រោយ បណ្ដាលឲ្យព្រូឡាន ខ្លួនឯងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
រថយន្តដឹកស៊ីម៉ងត៍ បុកគេពីក្រោយ បណ្ដាលឲ្យព្រូឡាន ខ្លួនឯងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
រថយន្តដឹកស៊ីម៉ងត៍ បុកគេពីក្រោយ បណ្ដាលឲ្យព្រូឡាន ខ្លួនឯងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
រថយន្តដឹកស៊ីម៉ងត៍ បុកគេពីក្រោយ បណ្ដាលឲ្យព្រូឡាន ខ្លួនឯងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត