របៀប​ផ្តេក​អេក្រង់​ពេល​ចាក់​សោរ, កែ​អក្សរ Slide to Unlock និង​លុប Icon មួយ​ចំនួន​ដែល​មាន​លើ Lock Screen

កាលពីមុន ខេមបូរីផត ធ្លាប់បង្ហាញអ្នក ទាំងអស់គ្នា ម្តងហើយពី Tweak Hotdog ដែលអាចអោយ អ្នកកែអក្សរ ដែលមានលើ Lock Screen របស់អ្នកបាន តែសម្រាប់ឆ្នាំ 2016 នេះមាន Tweak ថ្មីមួយទៀតដែល មិនត្រឹមតែ អាចអោយ យើងកែអក្សរ Slide to Unlock ប៉ុណ្ណោះទេ តែវាថែមទាំង អាចអោយ យើង លុប Icon ដែលមានលើ Lock Screen ថែមទៀតផង។ ម្យ៉ាងទៀត យើងក៏អាច ធ្វើការ ផ្តេកអេក្រង់ Lock Screen របស់យើង បានដែរ ជាមួយនឹង Tweak នេះ។

របៀប​ផ្តេក​អេក្រង់​ពេល​ចាក់​សោរ, កែ​អក្សរ Slide to Unlock និង​លុប Icon មួយ​ចំនួន​ដែល​មាន​លើ Lock Screen

Tweak នេះមានឈ្មោះថា Forton ដែលយើងអាច លុបបំបាត់ Icon មួយចំនួន ចេញពី Lock Screen បាន បើយើង ចង់អោយ Lock Screen របស់យើង ទូលាយ មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាច កែទំហំអក្សរ លេងស្ទីល អក្សរផ្សេងៗលើ Lock Screen របស់យើង ថែមទៀតផង។ ដើម្បីតម្លើង Tweak នេះសូមអនុវត្ត តាមការណែនាំ ខាងក្រោម៖

តម្រូវការ

  • iPhone ដែលដំណើរការ ដោយ iOS 9, iOS 9.0.1 និង iOS 9.0.2 ដែលបាន Jailbreak រួចហើយ។

របៀបដំឡើង៖

  • ចូលទៅកាន់ Cydia > ត្រង់កន្លែង Search > វាយពាក្យ Forton > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard ជាការស្រេច

វិធីសាស្រ្តប្រើ Tweak Forton

  • ចូលទៅកាន់ Settings > Forton > សូមធ្វើការ Enabled Tweak​ នេះជា ការស្រេច
  • នៅក្រោមប៊ូតុង Enabled យើងនឹងឃើញ មានប៊ូតុង ជាច្រើន ដែលប្រើ សម្រាប់លាក់ Icon ផ្សេងៗ ដែលយើង មិនចង់ បានលើ Lock Screen ដូច្នេះសូម ជ្រើសរើស ដោយខ្លួនឯង។

របៀប​ផ្តេក​អេក្រង់​ពេល​ចាក់​សោរ, កែ​អក្សរ Slide to Unlock និង​លុប Icon មួយ​ចំនួន​ដែល​មាន​លើ Lock Screen

បញ្ជាក់៖ អ្នកត្រូវធ្វើ ការដំឡើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិន​ជា អ្នកធ្វើ ខុស​ពី​ការ​បង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិន ​ទទួល​ខុស​ត្រូវ ​ជាដាច់ខាត។

សម្រាប់អ្នកដែលមិនចូលចិត្តភាពសាំញ៉ាំច្រើនលើ Lock Screen អាចសាកល្បង ជាមួយនឹង Tweak នេះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​ផ្តេក​អេក្រង់​ពេល​ចាក់​សោរ, កែ​អក្សរ Slide to Unlock និង​លុប Icon មួយ​ចំនួន​ដែល​មាន​លើ Lock Screen

  • ដោយ: Samphas
  • 1:54 PM, 19 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ