មិនធ្លាប់ឃើញ សកម្មភាពស្តែងៗ! សត្វស្វាហ្គូរីឡា ២ក្បាល វាយតប់គ្នា ដូចមនុស្ស (មានវីដេអូ)

អាមេរិក៖ ទិដ្ឋភាពដ៏កម្រ និងមិនធ្លាប់ឃើញ ត្រូវបានគេថតជា វីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាព របស់សត្វស្វាហ្គូរីឡា ២ក្បាល ធ្វើការវាយតប់គ្នា ដោយមានកាយវិការ ដូចជាមនុស្សអញ្ចឹងដែរ។

យោងតាមប្រភភព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅឯសួនសត្វ Henry Doorly ក្នុងទីក្រុង Omaha នៃរដ្ឋ Nebraska របស់សហរដ្ឋអាមេរិក ហើយក៏បានធ្វើឲ្យ មនុស្សជាច្រើនដែល ជាអ្នកចូលទស្សនាក្នុងសួនសត្វនោះ មានភាពស្រឡាំងកាំង និងភ្ញាក់ផ្អើលចំពោះ ទិដ្ឋភាពដែលនៅ នឹងមុខបែបនោះ។

បើយើងមើលតាមវីដេអូនោះ យើងនឹងបានឃើញថា មានសត្វស្វាហ្គូរីឡាមួយក្បាល បានហក់មកសម្រុក វាយតប់លើសត្វស្វា មួយក្បាលផ្សេងទៀត ដែលកំពុងតែឈរ នៅក្នុងទ្រុង ចំពោះមុខមនុស្សជាច្រើន ហើយពេលនោះ សកម្មភាពវាយតប់គ្នាទៅវិញទៅមកកើតឡើងតែម្តង។

មិនធ្លាប់ឃើញ សកម្មភាពស្តែងៗ! សត្វស្វាហ្គូរីឡា ២ក្បាល វាយតប់គ្នា ដូចមនុស្ស (មានវីដេអូ)
សត្វស្វាហ្គូរីឡា ទាំង២ក្បាល ដែលកំពុងវាយតប់គ្នា

យ៉ាងណាមិញ ការវាយតប់គ្នានេះ មិនចំណាយពេលយូរ និងធ្ងន់ធ្ងរណាស់ណានោះទេ តែវាក៏បានធ្វើឲ្យមនុស្ស ជាច្រើនមានការតក់ស្លុត និងភ្ញាក់ផ្អើលចំពោះ ទិដ្ឋភាពនេះផងដែរ៕

តោះចង់ដឹងថាតើ វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត