Bale វត្តមាន​៣​សប្ដាហ៍​ដោយសារ​របួស​កំភួន​ជើង


Bale វត្តមាន​៣​សប្ដាហ៍​ដោយសារ​របួស​កំភួន​ជើង

Gareth Bale អាច​នឹង​អវត្តមាន​ច្រើន​ជាង៣សប្តាហ៍​ដោយសារ​របួស​សាច់ដុំ​កំភួន​ជើង អំឡុង​ការ​​ប្រកួត​ដែល Real Madrid ឈ្នះ Sporting Gijon ៥-១ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

 

ខ្សែ​ប្រយុទ្ធ​ដែល​ទិញ​ពី Spurs ក្នុង​តម្លៃ​ឯតទគ្គកម្ម ៨៦​លាន​ផោន ​នឹង​ត្រូវ​ស្កេន​​មើល​​របួស​នៅ​ថ្ងៃអង្គារ​នេះ​ហើយ បើ​តាម​ការ​ប៉ាន់​ស្មាន​គេ​អាច​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ទល់​នឹង Real Betis, Espanyol និងGranada។ នេះ​បើ​យោង​តាម​ប្រភព​ពី AS។

 

Bale វត្តមាន​៣​សប្ដាហ៍​ដោយសារ​របួស​កំភួន​ជើង

 

Real រំពឹង​ថា Bale នឹង​អាច​ត្រឡប់​មក​វិញ​ក្នុង​ការប្រកួតលីគ​ ដែល​ក្រុម​ជើងឯក La Liga ៣២ សម័យ ​ត្រូវប៉ះ Athletic Bilbao នៅ​ថ្ងៃ​១៣​កុម្ភៈ និង​ត្រូវ​ប៉ះ Roma ក្នុង​កម្មវិធី Champions league នៅ ថ្ងៃ​១៧​កុម្ភៈ។

 

កីឡាករ​ជម្រើស​ជាតិ​វែល ​ស៊ុត​បញ្ចូល​ទី​បើកឆាក​គ្រាប់​ទី១ ទល់នឹង Gijón បន្ទាប់​មក​បាន​រង​របួស​កំភួន​ជើង ត្រូវ​គ្រូ​បង្វឹក​ថ្មី Zinedine Zidane ប្តូរ​ចេញ​ជំនួស​ដោយ​កីឡាករ Jesé៕

 

ចុចអាន៖ ដឹង​អត់​​កីឡាករ​ Real ​ណា តែត​​ចូល​ច្រើន​ជាង​គេ​រដូវ​កាល​នេះ?

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ theguardian