Andy Murray បើក​ឆាក​ Australian Open ​​​ស៊ី​គេ​ដាច់​៣​សិត

Andy Murray បើក​ឆាក​ Australian Open ​​​ស៊ី​គេ​ដាច់​៣​សិត

កីឡាករ​វាយ​កូន​បាល់​លេខ​១ របស់​ចក្រភព​អង់គ្លេស​ Andy Murray​ បាន​បើក​ឆាក​ព្រឹត្តិការណ៍ Australian Open បាន​យ៉ាង​ល្អ​បំផុត ដោយ​បំបាក់​កីឡាករ​វ័យ​ក្មេង​អាល្លឺម៉ង់​ Alexander Zverev ៣​សិត​ជាប់​គ្នា​ នៅ​ទីក្រុង​ Melbourne។

 

Andy Murray បើក​ឆាក​ Australian Open ​​​ស៊ី​គេ​ដាច់​៣​សិត

 

​Murray ​វ័យ​២៨​ឆ្នាំ ​បាន​បំបាក់​កីឡាករ​វ័យ​១៨​ឆ្នាំ​ Zverev ​ដោយ​លទ្ធផល​ ៦-១, ៦-២ និង​ ៦-៣ ​ដើម្បី​ឡើង​ទៅ​ជុំ​ទី​២ ខណៈ​ដែល​ Zverev ដែល​ជា​ម្ចាស់​ពាន​រង្វាន់​ ATP Star of Tomorrow Award ​​ឆ្នាំ​មុន​ បាន​​របួស​ច្រមុះ នៅ​សិត​ទី​២​ទៀត។

 

Andy Murray បើក​ឆាក​ Australian Open ​​​ស៊ី​គេ​ដាច់​៣​សិត

 

Andy Murray បើក​ឆាក​ Australian Open ​​​ស៊ី​គេ​ដាច់​៣​សិត

 

Andy Murray បើក​ឆាក​ Australian Open ​​​ស៊ី​គេ​ដាច់​៣​សិត

 

កីឡាករ​លំដាប់​លេខ​២ លើ​លោក​ (Murray) នឹង​​ត្រូវ​ប៉ះ​កីឡាករ​​​ម្ចាស់​ផ្ទះ​អូស្ត្រាលី​ Sam Groth នៅ​ជុំ​ទី​២​ជា​បន្ត​ នា​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។

 

​រីឯ​​ជើង​ខ្លាំង​១​រូប​​ទៀត​ Novak Djokovic ​ក៏​បាន​កក់​កៅអី​ទៅ​ជុំ​ទី​២ ហើយ​ដែរ បន្ទាប់​ពី​ឈ្នះ​​កីឡាករ​កូរ៉េខាងត្បូង​ Chung Hyeon ​៣​សិត​ដែរ ដោយ​លទ្ធផល​ ៦-៣, ៦-២ និង​ ៦-៤​ម្សិល​មិញ ​ហើយ​កីឡាករ​​​សញ្ជាតិ​សែប លេខ​១​លើ​លោក​រូប​នេះ ​នឹង​ត្រូវ​ប៉ះ​កីឡាករ​បារាំង​ Quentin Halys ​នៅ​វគ្គ​បន្ទាប់​ថ្ងៃ​ពុធ​ស្អែក៕

 

-ចុចអាន៖ Andy Murray រៃអង្គាស​ប្រាក់​ជាង​១១​ម៉ឺន​ដុល្លារ ជួយ​កុមារ​ភៀសខ្លួន​ស៊ីរី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail