កម្ពុជា​គ្រោង​​ដាក់ ​គុន​ល្បុក្កតោ ​ទៅ​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ​ឆ្នាំ​២០១៧

កម្ពុជា​គ្រោង​​ដាក់ ​គុន​ល្បុក្កតោ ​ទៅ​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ​ឆ្នាំ​២០១៧

បន្ទាប់​ពី​ធ្វើ​សិក្ខាសាលា​ស្ដី​ពី «គុណ​តម្លៃ គុន​ល្បុក្កតោ​ក្នុង​សង្គម​វប្បធម៌​ជាតិ​ខ្មែរ» អស់​រយៈ​ពេល​២​ថ្ងៃ​មក​នេះ ​ថ្នាក់​ដឹក​នាំ​ទាំង​អស់​បាន​សម្រេច​ឯកភាព​គ្នា នឹង​យក​កីឡា​គុន​ល្បុក្កតោ ​ទៅ​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបីពិភព​លោក​ របស់​អង្គការ UNESCO ​ម្ដង​ទៀត​នៅ​ខែ​មីនា ​ឆ្នាំ​២០១៧ ខាង​មុខ។

 

កម្ពុជា​គ្រោង​​ដាក់ ​គុន​ល្បុក្កតោ ​ទៅ​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ​ឆ្នាំ​២០១៧ លោក វ៉ាត់ ចំរើន

 

លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្បាច់​​គុន​ខ្មែរ​បុរាណ​មួយ​នេះ ធ្លាប់​យក​ទៅ​ចុះ​ឈ្មោះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ម្ដង​មក​ហើយ​កាល​ពី​​ឆ្នាំ​២០១២ ​ប៉ុន្តែ​មិន​បាន​សម្រេច​នៅ​គ្រា​នោះ ដោយសារ​តែ​ខាង​កម្ពុជា​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់​តាម​តម្រូវ​ការ​របស់​អង្គការ  UNESCO។ សម្រាប់​​ឆ្នាំ​២០១៦​នេះ សហព័ន្ធ​បាន​កំពុង​ប្រមូល​ឯកសារ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​យក​ទៅ​ដាក់​ម្ដង​ទៀត នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​​ដោយ​រំពឹង​ថា ​អ្វី​គ្រប់​យ៉ាង​នឹង​ដើរ​ដោយ​រលូន។

 

កម្ពុជា​គ្រោង​​ដាក់ ​គុន​ល្បុក្កតោ ​ទៅ​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ​ឆ្នាំ​២០១៧

 

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ខាង​លើ​ដែរ​ថា ​ក្បាច់​គុន​ល្បុក្កតោ​នេះ ​នឹង​ដាក់​ឱ្យ​ខាង​ពល​ទាហាន​របស់​កម្ពុជា​ហ្វឹកហាត់​ផង​ដែរ​ ដើម្បី​ជា​ស្មារតី​មួយ​ពង្រឹង​កាយ​សម្បទា ព្រោះ​ថា​ទាហាន​នៅ​ប្រទេស​ណា​ក៏​ដោយ ក៏​ត្រូវ​ការ​ក្បាច់​ការពារ​ខ្លួន​ដែរ៕

 

រូប​ភាព​ខាង​ក្រោម​ការ​សម្តែង​ក្បាច់​គុន​ល្បុក្កតោ ក្នុង​កម្មវិធី​​អង្គរ​សង្ក្រាន្ត​​កន្លង​មក

កម្ពុជា​គ្រោង​​ដាក់ ​គុន​ល្បុក្កតោ ​ទៅ​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ​ឆ្នាំ​២០១៧

 

កម្ពុជា​គ្រោង​​ដាក់ ​គុន​ល្បុក្កតោ ​ទៅ​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ​ឆ្នាំ​២០១៧

 

កម្ពុជា​គ្រោង​​ដាក់ ​គុន​ល្បុក្កតោ ​ទៅ​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ​ឆ្នាំ​២០១៧

 

អត្ថបទ៖ មុន្នី រម្យ