ក្រោយ​​ស្ងាត់​ផាក​មួយ​រយៈ ការ​ពិន័យ​តឹង​រឹង​លើ​ច្បាប់​ចរាចរណ៍​នឹង​​ចាប់​ផ្ដើម​ឡើង​វិញ


ក្រោយ​​ស្ងាត់​ផាក​មួយ​រយៈ ការ​ពិន័យ​តឹង​រឹង​លើ​ច្បាប់​ចរាចរណ៍​នឹង​​ចាប់​ផ្ដើម​ឡើង​វិញ

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា​ ចាប់​ពី​ថ្ងៃ​១៥​មីនា ២០១៦ មន្ត្រី​ចរាចរណ៍​នឹង​ចាប់​ផ្ដើម​ពិន័យ​លើ​ការ​ត្រួត​ពិនិត្យ​លិខិត​ស្នាម​ផ្សេង​ៗ​ រួម​ទាំង​រាល់​បទ​ល្មើស​ទាំង​អស់​ដែល​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក ក្រោយ​ការ​ពិន័យ​នេះ​បាន​ផ្អាក​មួយ​រយៈ​ពេល​មក​។

 

ក្រោយ​​ស្ងាត់​ផាក​មួយ​រយៈ ការ​ពិន័យ​តឹង​រឹង​លើ​ច្បាប់​ចរាចរណ៍​នឹង​​ចាប់​ផ្ដើម​ឡើង​វិញ

 

ក្នុង​នោះ​នឹង​ចាប់​អនុវត្ត​ឡើង​វិញ​លើ​បណ្ណ​បើក​បរ បណ្ណ​សម្គាល់​យាន​យន្ត វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត និង​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន។ ទន្ទឹម​នឹង​នោះ យាន​យន្ត​ទិញ​ត​ពី​គេ ​មិន​ចាំ​បាច់​បញ្ជាក់​ពី​ម្ចាស់​ដើម​ឡើយ។
អាស្រ័យ​ហេតុ​នេះ សូម​សាធារណជន​រូត​រះ​ទៅ​បំពេញ​បែប​បទ​ផ្សេង​ៗ នៅ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ខេត្ត​ឲ្យ​បាន​គ្រប់​គ្រាន់​និង​ទាន់​ពេល​វេលា តាម​លក្ខខណ្ឌ​ច្បាប់​បាន​កំណត់៕

 

 

ក្រោយ​​ស្ងាត់​ផាក​មួយ​រយៈ ការ​ពិន័យ​តឹង​រឹង​លើ​ច្បាប់​ចរាចរណ៍​នឹង​​ចាប់​ផ្ដើម​ឡើង​វិញ

 

 

 

 

អត្ថបទ៖ លឹម សុ​នា