ស្ត្រី​តៃវ៉ាន់​ដើមកំណើត​កម្ពុជា Lin Li Chan ក្លាយជា​តំណាងរាស្ត្រ​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​

​កាលពី​ថ្ងៃទី​១៦ ខែមករា កន្លងទៅ តៃវ៉ាន់ បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​សមាជិកសភា​។ លទ្ធផល​ជាបឋម បានបង្ហាញ​ឲ្យ​ឃើញថា​បក្សប្រឆាំង​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ដឹកនាំ​ដោយ​លោកស្រី  Tsai Ing-wen បានទទួល​ជ័យជម្នះ​លើ​បក្ស​កាន់អំណាច​គួរ​មិន​តាង (KMT)​ដែល ដឹកនាំ​ដោយ​លោក ម៉ា យិន​ជឺ ដែលមាន​សំឡេង ៦៨ ទល់នឹង​៣៥ នៃ​អាសនៈ​សរុប​១១៣​។​

​លោកស្រី Tsai Ing-wen បាន​ក្លាយជា​ស្ត្រី​ទីមួយ​ដែល​បាន​ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​គិត​ចាប់ពី​ឆ្នាំ​១៩៤៩​នៃ​ការបង្កើត​ដែន​កោះ​មួយ​នេះ​។ ជ័យជម្នះ​នេះ គេ​មិនអាច​ប្រកែក បាន​នោះទេ គឺ​ដោយសារ​គោលនយោបាយ​នៃ​ការប្រកាស​ឯករាជ្យ​កោះ​តៃវ៉ាន់​ចេញពី​ចិន​។​

​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយទៀត​នោះ​គឺ ក្នុងចំណោម​អាសនៈ​នៃ​សភា​ដែល​បក្ស​គួរ​មិន​តាង​ទទួលបាន​៣៥​នៃ​អាសនៈ​សរុប​១១៣ ក៏មាន​បេក្ខភាព​តំណាងរាស្ត្រ​ស្ត្រី​តៃវ៉ាន់​ដែលមាន​សញ្ជាតិ​ដើម​កម្ពុជា​នៅក្នុង​នោះ​ផងដែរ​។ ហើយ​នោះ គឺ​លោកស្រី Lin Li Chan ដែល​សារព័ត៌មាន​VOA បាន​ចុះផ្សាយ​ថា លោកស្រី ឈរ​នៅក្នុង​លំដាប់​ទី​៤​នៃ​បញ្ជី​តំណាងរាស្ត្រ​នៃ​បក្ស​នោះ​។ 

​តំណែង​នៅក្នុង​សភា​នេះ បានធ្វើ​ឲ្យ​លោកស្រី Lin Li Chan ក្លាយជា​ជនអន្តោប្រវេសន៍​ទីមួយ​ហើយ​ដែល​កាន់តំណែង​ជា​តំណាងរាស្ត្រ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​នៅក្នុង​ដែន​កោះ​តៃវ៉ាន់​។

​សូមបញ្ជាក់​ផងដែរ​ថា លោកស្រី Lin Li-chan បាន​រៀបការ​ជាមួយ​បុរស​តៃវ៉ាន់​តាមរយៈ​ការ​ផ្គូរ​ផ្គង​របស់​មេអណ្ដើក​តាំងពី​ពេល​លោកស្រី​មាន​អាយុ ២០​ឆ្នាំ​មកម្ល៉េះ​។ ការរៀប​ការ​នេះ ដ្បិត​នៅពេលនោះ គ្រួសារ​មាន​ជីវភាព​ក្រីក្រ​។ លោកស្រី Lin Li-chan  ក៏បាន​បញ្ចប់​ការសិក្សា​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ទទួលបាន​ពានរង្វាន់​ជា​ជនអន្តោប្រវេសន៍​ឆ្នើម​ផងដែរ​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​