សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស English Premier League ជា​ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ និង​អស្ចារ្យ​បំផុត​ដែល​គ្រប់​គ្នា​មិន​អាច​រំលង បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ ទី​១៧ មក​រា ២០១៦ រវាង​ក្រុម Liverpool (​ហង្ស​ក្រហម​) និង​ក្រុម Manchester United (​បិសាច​ក្រហម​) ដោយ​បាន​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ SINGHA Stadium ដែល​មា​នទី​តាំងនៅ​មុខ​ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ ។

SINGHA Stadium គឺជា​ព្រឹត្តិការណ៍​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​ដែល​អ្នកគាំទ្រ​កម្ពុជា​រាប់​ពាន់​នាក់​ទន្ទឹងរង់ចាំ ជា​កន្លែង​ដែល​អ្នកគាំទ្រ​ទស្សនា និង​ជួប​ជាមួយ​បរិយាកាស​ដ៏​រំជើបរំជួល​ពិតប្រាកដ​នៃ​ការ​ប្រកួត​បាល់ទាត់​នៃ​ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស ។ អ្នក​ទស្សនា​ទាំងអស់​បាន​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​នៅ​មុខ​អេ​ក្រង់​ដ៏​ធំ ងាយស្រួល​ទស្សនា​រាល់​សកម្មភាព​នៅ​លើ​ទីលាន​វាលស្មៅ​នៃ​ប្រទេស​អង់គ្លេស ។ អ្នកគាំទ្រ​នៅ​កម្ពុជា​ទាំងអស់​សុទ្ធតែ​បាន​សម្តែង​អារម្មណ៍​ភ្ញាក់ផ្អើល​របស់​ខ្លួន​ថា Singha Stadium គឺ​ពិតជា​កន្លែង​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់ ។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៅ​ទៀត​នោះ អ្នកចូលរួម​ទាំងអស់​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ពិសេស​ដែល​មានការ​ចូលរួម​សហការ​រវាង​កំពូល​តារាចម្រៀង​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា លោក​ឆាយ វី​រៈ​យុទ្ធ និង​កញ្ញា សុខ ពិសី  ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី​ទាំងមូល ខណៈ​ដែល​អ្នក​ទស្សនា​រាប់​ពាន់​នាក់​នៅ​ខាង​មុខ​ឆាក​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ពិសា​ស្រា​បៀរ​សឹ​ង្ហា​ដ៏​ឆ្ងាញ់​ត្រជាក់​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​។

សូម​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ សំបុត្រ​ចូលរួម​ទស្សនា​មាន​តម្លៃ​ត្រឹមតែ​៦.០០០​រៀល ហើយ​អាច​ទទួល​បាន​ស្រា​បៀរ​សឹ​ង្ហា​២​កំប៉ុង​ដោយ​ឥត​គិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ​ស្រា​បៀរ​សឹ​ង្ហា​ក្នុង​តម្លៃ​ពិសេស​ភ្ជាប់​ជាមួយ​ការ​ផ្តល់​ជូន​ផ្សេង​ៗ​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត អ្នកចូលរួម​ទាំងអស់​មានឱកាស​ឈ្នះ​រង្វាន់​ទ្វេរ​ដង​ពី​ស្រា​បៀរ​សឹ​ង្ហា​។ រាល់ពេល​ជាវ​ស្រា​បៀរ​សឹ​ង្ហា លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់​ឆ្នោត និង​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត​ពី​ការ​កោស​សន្លឹក​ប័ណ្ណ​ដូច​ជា អាវយឺត Man-Ut កូនក្រមុំ​តុក្កតា Man-Ut បាល់ Man-Ut មួក Man-Ut បន្តោង​សោរ SINGHA និង Man-Ut  ក៏​ដូច​ជា ឆ័​ត្រ និង​អាវយឺត SINGHA​។ ក្រៅពី​នោះ​លោក​អ្នក​អាច​ជាវ​ស្រា​បៀរ​សឹ​ង្ហា​១​ថូ​តូច​តម្លៃ​១២.០០០​រៀល ទទួល​បាន​ឆ្នោត​កោស​ផ្សងសំណាង​ចំនួន​២​សន្លឹក និង​១​ថូ​ធំ​តម្លៃ​៣៥.០០០​រៀល ទទួល​បាន​ឆ្នោត​ផ្សងសំណាង​ចំនួន​៦​សន្លឹក​។

បន្ថែម​ពីលើ​នេះ ក៏​នៅ​មានកម្ម​វិធី​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​សឹ​ង្ហា ដោយ​ការ​រាល់​ការ​ជាវ​ស្រា​បៀរ​សឹ​ង្ហា​មួយ​កេស នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​មក​នៅ​ត្រឹមតែ​១៥​ដុល្លារ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ទទួល​បាន​សន្លឹក​ឆ្នោត និង​ការ​កោស​ប័ណ្ណ​ផ្សងសំណាង​ចំនួន​១២​សន្លឹក​។ អ្នកចូលរួម​ទាំងអស់​ពិតជា​ការ​រីករាយ​ចំពោះ​កម្មវិធី​នេះ​យ៉ាង​ខ្លាំង ហើយ​ជាក់ស្តែង «​ការ​ជាវ​កាន់តែ​ច្រើន​បាន​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​» ពិតប្រាកដ​មែន​៕