រថយន្ត​ដឹក​សំរាម​ស៊ីន​ទ្រី បុក​អ្នកលក់​អំពៅ​សាង របួសធ្ងន់​២​នាក់​

ភ្នំពេញ: ​បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ រថយន្ត​ដឹកសំរាម ស៊ីន​ទ្រី ខ្វះ​ការប្រុងប្រយ័ត្ន​ប្រឡែង​គ្នា​ធ្វើអោយ​ម៉ូតូ​រេ​ចង្កូត ទៅបុក​ម៉ូតូ​លក់​អំពៅ​សាង​និងរ​ទះ​រុញ​អំពៅ​សាង​លក់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៦ នៅ​ចំណុច​តាម បណ្ដោយ​ផ្លូវ​សាលា​ដែក ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវខណ្ឌឫស្សីកែវ ។​

 អ្នកបើករថយន្ដ​បង្ក​ឈ្មោះ សេង ហ័​រ អាយុ​២៤​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ដ ដឹកសំរាម របស់​ក្រុមហ៊ុន ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះ​ទី​១ ឈ្មោះ​គិ​ន យី អាយុ​៤០​ឆ្នាំ មានមុខរ​បរជា​អ្នកបើក​ម៉ូតូ​លក់អំពៅ​សាង ស្នាក់នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​និង​មានស្រុកកំណើត​នៅ​ភូមិ​ប្រាំ​យ៉ា​ម ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និងអ្នករងគ្រោះ​ទី​២​ឈ្មោះ​ផង់ ណាន អាយុ​៣២​ឆ្នាំ មានមុខរ​បរជា​អ្នក​រុញ​រទេះ​លក់អំពៅ​សាង​ស្នាក់នៅ ក្បែរ​ភូមិ​សង្កាត់​ជាមួយ​ជនរងគ្រោះ​ទី​១​។​

 មុន​កើតហេតុ គេ​ឃើញ​រថយន្ដ ពណ៌​ស លាយ​ខៀវ មិនមាន​ស្លាក​លេខ របស់ក្រុមហ៊ុន ដឹក​សំរាម ស៊ីន​ទ្រី បើកបរ​និង​ជិះ​មាន​គ្នា​៤​នាក់ ស្រប​ទិស​គ្នា ជាមួយម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​1AY-4523​និង​ថ្មើ​ជើង​ម្នាក់​រុញ​រទេះលក់​អំពៅ​សាង​ពី​លិច​មក​កើត​ដោយ​អ្នកបើកបរ រថយន្ដ​មានការ ធ្វេសប្រហែសជាប់​ប្រឡែង​គ្នា​ជាន់​ហ្វ្រាំង​មិនជា​ប់​បាន​ជ្រុល​ចង្កូត ទៅបុក​ម៉ូតូជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។ ដោយឡែក​រថយន្ដពុំទាន់​អស់​ល្បឿន បាន​ជ្រុល​ទៅបុក​រះ​អ្នក​រុញ​រទេះ​ម្នាក់ទៀត ខ្ទាត​ប៉ើងបណ្ដាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ទាំង​២​នាក់ ។​

​ក្រោយ​កើតហេតុ​បុរសរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ដឹកយក​ទៅ​ឯមន្ទីរពេទ្យ​គិ​តិ​មាលា ហៅ​ពេទ្យ​មួយ​៧៩ ដើម្បី​សង្គ្រោះ​។​​ចំណែក​តៃកុង​រថយន្ដត្រូវបាន នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាមច្បាប់​៕​

រថយន្ត​ដឹក​សំរាម​ស៊ីន​ទ្រី បុក​អ្នកលក់​អំពៅ​សាង របួសធ្ងន់​២​នាក់​

រថយន្ត​ដឹក​សំរាម​ស៊ីន​ទ្រី បុក​អ្នកលក់​អំពៅ​សាង របួសធ្ងន់​២​នាក់​
រថយន្ត​ដឹក​សំរាម​ស៊ីន​ទ្រី បុក​អ្នកលក់​អំពៅ​សាង របួសធ្ងន់​២​នាក់​