រូបមន្ត «​ទឹកខ្មេះ​ប៉ោម​» ធ្វើ​ឲ្យ «​សក់ត្រង់​»​

Doliprane TVC

សក់ត្រង់​ហើយ​ភ្លឺរលោង​ជា​ម៉ូដ​សាមញ្ញ និង ស័ក្តិសម​គ្រប់​ទម្រង់​មុខ ។ សុភាពនារី ដែល​ចង់បាន​សក់ត្រង់ ហើយ​ចូលចិត្ត​អ៊ុតសក់​ត្រង់​ដោយ​ភ្លេច​គិតពី​ផល​រំខាន​ធ្វើឱ្យ​សក់​ប្រែជា​ស្ងួត និង អាច​អាល់​ឡែក​ហ្ស៊ី​ស្បែកក្បាល​ទៀតផង ។ ដើម្បី​គេចផុត​ពី​បញ្ហា​នេះ សុភាពនារី​អាច​សាកល្បង​វិធីសាស្ត្រ​ធម្មជាតិ​ដោយ​ខ្លួនឯង​ដោយ​ចំណាយ​ពេលធ្វើ​ត្រឹមតែ​ពីរ ឬ បី​ដង​ក្នុង​មួយ​សបា្តហ៍​ប៉ុណ្ណោះ ។

*ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ក៏​ជា​ឱសថ​ព្យាបាល​សក់ ធ្វើឱ្យ​សក់ត្រង់ស្អាត​ដែរ ព្រោះ​វា​ជួយ​រក្សា​កម្រិត pH ធ្វើឱ្យ​សក់​លូតលាស់​ល្អ និង កម្ចាត់​ការឆ្លង​រោគ​លើ​ស្បែកក្បាល ។​

* វិធី​ធ្វើ​
– លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ឬ ២ ស្លាបព្រា​បាយ ជាមួយ​ទឹក ១ ពែង
– ប្រើ​ល្បាយ​នេះ​លាប​សក់​បន្ទាប់ពី​កក់សក់​រួច ។​
– ទុកឱ្យ​ស្ងួត​ជាការ​ស្រេច ៕​ល​ក្ខិ​ណា