ប្រទះឃើញ​សព​បុរស​ម្នាក់ ចងក​ស្លាប់​ក្នុងផ្ទះ​ចាំ​ដី​ទុកចោល​

កំពង់ចាម: ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព បុរស​ម្នាក់​ចង​.​ករ​សម្លាប់ខ្លួន ក្នុងផ្ទះ​ទុកចោលមួយកន្លែង​រហូត​ធំ​ក្លិនស្អុយ​កាលពី​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦ នេះ ស្ថិតនៅ​ក្នុងភូមិ​ល្វា ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​ក្រោយពី​ភ្ញាក់ផ្អើល​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ គាស់​ទ្វាបន្ទប់​ពិនិត្យ​មើលឃើញ​សាកសព​មួយ​ចងករ​នឹង​ក្រ​ម៉ា ក្រឡា​ពណ៌ ខៀវ​ក្រហម​១ដោយ​ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ ខ្លួន​ទទេ នឹងមាន​អាវយឺត​ដៃ​វែង​ពណ៌​ខៀវ​នៅខាងក្រោម​សព​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​២៣​ឆ្នាំ សក់រួញកំពស់​១.៦៥​ម៉ែត្រ​។​

​សមត្ថកិច្ច​បាន​បន្តថា សាកសព​មាន​សភាព​ហើម​ស្អុយ​ប៉ោង​ឡើង​ខ្មៅ​ពេញ​ខ្លួនប្រាណទាំងអស់​។ ម្ចាស់​ដី​ឈ្មោះ​ញឹម សា​រុំ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ គាត់​បាន​ឲ្យដឹងថា រូបគាត់​មិនបាន​ចូល​មើល​ប្រហែល​១៥​ថ្ងៃ​មកហើយ​។​

​តាម​ការពិនិត្យ សាកសព​មិនមាន​ស្នាក​ស្នាម​ពាក់​ព​ន្ធ័​នឹង​បទល្មើស ព្រហ្មទណ្ឌ​ឡើយ​។ក្រោយពី​ពិនិត្យ​ចប់​សមត្ថកិច្ច​បានប្រគល់​សព នេះ​ជូន​អាជា្ញធរ​ចាត់ចែង​តាម​ប្រពៃណីខ្មែរ​៕​