ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច និ​ងហិរ​ញ្ញ​វ​ត្ថុ រៀ​ប​ចំ​កិ​ច្ច​ប្រ​ជុំ​ក្រុ​ម​កា​រ​ងា​រ ប​ច្ចេ​ក​ទេ​ស​ស​ម្រា​ប់​ក​ម្ម​វិ​ធី​កែ​ទ​ម្រ​ង់​ការ​គ្រ​ប់​គ្រ​ង​ហិ​រញ្ញ​វ​ត្ថុ​សា​ធា​រ​ណៈ

នៅ​ទី​ស្តី​កា​រ​ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច និង​ហិ​រ​ញ្ញ​វ​ត្ថុ មាន​រៀប​ចំ​កិ​ច្ច​-​ប្រ​ជុំ​ក្រុ​ម​កា​រ​ងា​រ​ ប​ច្ចេ​ក​ទេ​ស​ស​ម្រា​ប់​ក​ម្ម​វិ​ធី​កែ​ទ​ម្រ​ង់​កា​រ​គ្រ​ប់​គ្រ​ង​ហិ​រ​ញ្ញ​វ​ត្ថុ​សា​ធា​រ​ណៈ (Public Financial Management Technical Working Group “PFMTWG”)  កា​ល​ពី​​ព្រឹ​ក​ថ្ងៃ​ទី​១៨ ខែ មករា ឆ្នាំ ២០១៦ ក្រោ​ម​អ​ធិ​ប​តី​ភា​ព​ឯ​ក​ឧត្ត​ម​ប​ណ្ឌិ​ត អូន ព័ន្ធ​មុ​នី​រ័​ត្ន រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច និ​ង​ហិ​រញ្ញ​វ​ត្ថុ និង​ជា​ប្រ​ធា​ន​គ​ណៈ​ក​ម្មា​ធិ​កា​រ​ដឹ​ក​នាំ ការ​ងារ​កែ​ទ​ម្រង់​កា​រ​គ្រ​ប់​គ្រ​ង​ហិ​រ​ញ្ញ​វ​ត្ថុ​សា​ធា​រ​ណៈ​ និង​មា​ន​កា​រ​អញ្ជើ​ញ​ចូល​រួ​ម​ពី​ថ្នា​ក់​ដឹ​ក​នាំ​ ស​មា​ជិ​ក​ និ​ង​ម​ន្ត្រី ពី​គ្រ​ប់​ក្រ​សួ​ង/ស្ថា​ប័​ន ដែ​ល​ជា​ស​មា​ជិ​ក​គ​ណៈ​ក​ម្មា​ធិ​កា​រ​ដឹ​ក​នាំ​ ការ​ងា​រ​កែ​ទ​ម្រ​ង់​កា​រ​គ្រ​ប់​គ្រ​ង​ហិ​រ​ញ្ញ​វ​ត្ថុ​សា​ធា​រ​ណៈ ព្រម​ទាំ​ង​តំ​ណា​ង​ដៃ​គូ​ អ​ភិ​វឌ្ឍ​ន៍ ពា​ក់​ព័ន្ធ​ទាំ​ង​អ​ស់​ ។ កិច្ចប្រជុំក្រុមការងារបច្ចេកទេស “PFMTWG” គឺជាយន្តការសម្របសម្រួលមួយ ក្នុង​ចំ​ណោ​ម​យ​ន្ត​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​ថ្នា​ក់​ជាតិទាំង ១៩ របស់រាជរដ្ឋាភិបាលដែល បានបង្កើតឡើងសម្រាប់តាមដាន និង​ពិ​គ្រោះ​យោ​ប​ល់​ជា​មួ​យ​ដៃ​គូ​អភិ​វ​ឌ្ឍ​ន៍​នា​នា​ លើការងារត្រួតពិនិត្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឈាន ទៅ​ធ្វើ​កា​រ​ផ្ស​ព្វ​ផ្សា​យ​ជា​ផ្លូ​វ​កា​រ និងជាសាធារណៈនូវរបាយការណ៍សកម្មភាព កែ ទ​ម្រ​ង់​ហិ​រញ្ញ​វ​ត្ថុ​សា​ធា​រ​ណៈ​រ​ប​ស់​គ្រ​ប់​ក្រ​សួ​ង-​ស្ថា​ប័​ន​ដែលបានអនុវត្តន៍កម្លងមក ៕ ដោយ៖ ផលា

  • ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច និ​ងហិរ​ញ្ញ​វ​ត្ថុ រៀ​ប​ចំ​កិ​ច្ច​ប្រ​ជុំ​ក្រុ​ម​កា​រ​ងា​រ ប​ច្ចេ​ក​ទេ​ស​ស​ម្រា​ប់​ក​ម្ម​វិ​ធី​កែ​ទ​ម្រ​ង់​ការ​គ្រ​ប់​គ្រ​ង​ហិ​រញ្ញ​វ​ត្ថុ​សា​ធា​រ​ណៈ已关闭评论
  • 8 views
  • Hide Sidebar
    A+