ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២២

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២២

​ការលូតលាស់​របស់​កូន​
​ទម្ងន់​កូន​របស់​អ្នក នៅក្នុង​សប្តាហ៍​នេះ គឺ​ប្រហែលជា ៤៣០ ក្រាម និង​មាន​ប្រវែង​ប្រហែល​ជា ២៧,៨ (​ក្បាល​ដល់​ចុងជើង​)​។ កូន​របស់​អ្នក​ចាប់ផ្តើម​មាន​រូបរាង ដូចជា​ទារក​ទើប​នឹង​កើត​ហើយ​។ បបូរមាត់ ត្របក់ភ្នែក និង​រោមភ្នែក​របស់គេ ក៏​ចាប់ផ្តើម​លេចចេញ ជា​រូបរាង​ច្បាស់លាស់​ផង​ដែរ​។ កូន​របស់​អ្នក​កំពុងតែ​លូតលាស់ ពន្លក​ធ្មេញ​នៅ​ខាងក្រោម​អញ្ចាញធ្មេញ​ដែរ​។ ភ្នែក​របស់​គេ​បាន​ចេញ​ជា​រូបរាង ប៉ុន្តែ ប្រស្រី​ភ្នែក​របស់​គេ នៅ​តែ​ខ្វះ​ពណ៌​។

​ប្រសិនបើ​អ្នក​អាច​មើលឃើញ​នៅក្នុង​ពោះ អ្នក​ប្រហែលជា​ឃើញ​រោម​រុយៗ ដែល​កំពុង​គ្របដណ្តប់​លើ​រូបរាង​របស់​គេ​។ អ្នក​ក៏​អាច​មើលឃើញ​ស្បែក​ដ៏​ជ្រីវជ្រួញ ហើយ​អ្នកនឹង​គិតថា វា​ពិតជា​អាក្រក់​មើល​ណាស់ ប៉ុន្តែ វា​នឹង​បាត់​ទៅ​វិញ នៅ​ពេល​កូន​របស់​អ្នកធំ​បន្តិច (​ពេល​សាច់ និង​ខ្លាញ់​បំពេញ​ក្នុង​ខ្លួន​របស់​គេ​)​។ ខាងក្នុង​ពោះ​របស់គេ លំពែង ចាប់ផ្តើម​លូតលាស់​ជា​បន្តបន្ទាប់​គ្នា​។​

​ការផ្លាស់ប្តូរ​ជីវិតរ​បស់​អ្ន្នក​
​ដល់​ដំណាក់កាល​នេះ ពោះ​របស់​អ្នក ប្រហែល​ជា​កាន់តែ​រីក​ធំ​ទៅៗ​ហើយ​។ យ៉ាងណាមិញ ទំហំ​ពោះ​របស់​ស្ត្រី មិនមែន​ដូច​គ្នា​ទាំងអស់​នោះ​ទេ​។ អ្វី​ដែល​អ្នក​គួរ​យកចិត្តទុកដាក់ គឺ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​កូន ឲ្យបាន​ទៀងទាត់ ដើម្បី​ប្រាកដថា កូន​របស់​អ្នក​លូតលាស់​ធម្មតា​។​

​ក្រៅពីនេះ អ្នក​ប្រហែល​ជា​កត់សម្គាល់ឃើញ មាន​ស្នាម​ផ្នត់ ឬ​សង្វារ នៅតាម​ដៃ ជើង និង​ជា​ពិសេស នៅលើ​ពោះ​របស់​អ្នក​។ ស្ត្រី​ប្រហែលជា​ជាង​ពាក់កណ្តាល​ហើយ ដែល​ជួប​បញ្ហា​បែបនេះ ហើយ​អ្នកខ្លះ នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាលកូន​រួច ប៉ុន្តែ ខ្លះទៀត បែរជា​មិន​ងាយ​នឹង​បាត់​ទៅ​វិញ ហើយ​បន្ត​រហូត​ដល់​ចាស់​ទៀតផង​។ ស្នាម​សង្វារ​នេះ អាច​មាន​ពណ៌​ក្រហម​ក្រ​ម៉ៅ ឬ​ខ្មៅ​តែម្តង​។ ស្នាម​សង្វារ​នេះ ក៏​អាច​បង្ក​ជាការ​រមាស់​ផងដែរ​។

​សកម្មភាព​ដែល​ត្រូវធ្វើ ក្នុង​សប្តាហ៍​នេះ​
​ត្រួតពិនិត្យ​មើល​ចិញ្ចៀន​របស់​អ្នក​

​វា​ជា​រឿង​ធម្មតា​ទេ ក្នុងករណី​ដែល​អ្នក​ហើយ​ដៃជើង​តិចតួច ដូច្នេះ អ្នក​មិនគួ​រពាក់​គ្រឿងអលង្ការ​នោះទេ ជាពិសេស ចិញ្ចៀន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។