គ្មាន​ប្រាក់​ព្យាបាល​ជំងឺ សុខចិត្ត​សម្លាប់ខ្លួន​ចាកចោល​ប្រពន្ធ​កូន​

Doliprane TVC

កំពង់ឆ្នាំង​៖ បុរស​ម្នាក់​គិត​ខ្លី​បានសម្រេច​ដោយ​ចិត្ត​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​ដោយ​ចងក​ទៅនឹង​ធ្នឹម​ផ្ទះ ព្រោះតែ​តូចចិត្ត​នឹង​ជីវិត​ដែលមាន​ជំងឺ​ប្រចាំកាយ ពុំមាន​លទ្ធភាព​ព្យាបាល​ជំងឺ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៦ កាលពី​ចុង​ស​ប្តា​រ៍ នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖ បុរស​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​នេះ​ឈ្មោះ (​យ៉ស់ សារ៉ន​) អាយុ ៣៤ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ មាន​ជំងឺ​ជំងឺសរសៃប្រសាទ ។

គ្មាន​ប្រាក់​ព្យាបាល​ជំងឺ សុខចិត្ត​សម្លាប់ខ្លួន​ចាកចោល​ប្រពន្ធ​កូន​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថា​៖ នៅ​មុនពេល​កើតហេតុ បុរស​ម្នាក់​នោះ​នៅផ្ទះ​ម្នាក់ឯង ចំណែកឯ​ប្រពន្ធ និង កូន​បាន​ទៅ​ស៊ីឈ្នួល​ច្រូត​សណ្តែក​អោយគេ​បាត់​អស់ពី​ផ្ទះ ។ ដោយសារតែ​ខ្វល់​ពី​ជំងឺ និង តូចចិត្ត​ជីវិត​ក្រីក្រ ឃើញ​អង្គុយ​ស​ញ្ជ​ក់​សញ្ជឹង​ម្នាក់ឯង រហូត​គិត​ខ្លី​យក​ខ្សែ​ចងក​នឹង​ធ្នឹម​ផ្ទះ ដោយ​ពុំមាន​អ្នកណា​ដឹង​រហូតដល់​ស្លាប់​តែម្តង ។ ប្រភព​បានអោយដឹងថា​៖ លុះដល់​វេលា​កើតហេតុ ប្អូនថ្លៃ​បាន​ដើរមក​ផ្ទះ​បុរស​នេះ ក៍​ប្រទះឃើញ​សព​បុរស​ខាងលើ​បាន​ចងក​ស្លាប់​បាត់ទៅហើយ និង បាន​ហៅ​អ្នកស្រុក​អោយមក​ជួយ​មើល និង រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយ​ចុះមក​ពិនិត្យ​សាកសព ។

គ្មាន​ប្រាក់​ព្យាបាល​ជំងឺ សុខចិត្ត​សម្លាប់ខ្លួន​ចាកចោល​ប្រពន្ធ​កូន​

ក្រោយពី​ពិនិត្យ​សាកសព សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា​៖ បុរស​រូបនេះ​ពិតជា​ចងក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែនជា​ករណី​ឃាតកម្ម​នោះទេ ។ ក្រោយពី​ពិនិត្យ​សាកសព​រួចរាល់​សមត្ថ​កិច្ច​បានប្រគល់​សព​អោយ​ក្រុមគ្រួសារ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ TV5