បារាំង​ប្រគល់ ​ព្រះ​កេស ព្រះ​ហិ​រហរ មក​ឲ្យ​កម្ពុជា​វិញ​

Doliprane TVC

​ពេលនេះ ព្រះ​កេស ព្រះ​ហិ​រហរ ដែល​បាន​បាត់អស់​រយៈពេល​ជាង​១៣០​ឆ្នាំ​មក ហើយ​នោះ ពេលនេះ បាន​មកដល់​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​សារមន្ទីរ​ហ្គី​ម៉េ​ប្រទេស បារាំង​បានប្រគល់​ឲ្យ​មក​កម្ពុជា​វិញ ឯ ដងខ្លួន​ព្រះ ហិ​រហរ កំពុង​ដាក់តាំង​បង្ហាញ​នៅឯ​សារមន្ទីរ​ជាតិ​កម្ពុជា ។​ ឯកឧត្តម ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានឱ្យ ដឹង​នៅ​ថ្ងៃ ទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ​ថា ព្រះ​កេស ព្រះ​ហិ​រហរ បាន​វិល​មកជួប​និង​ដងខ្លួន​វិញ​ហើយ បន្ទាប់ពី​បាត់ទៅ​អស់​រយៈពេល​ជាង​១៣០ ​ឆ្នាំ​មក​នោះ ។​

បារាំង​ប្រគល់ ​ព្រះ​កេស ព្រះ​ហិ​រហរ មក​ឲ្យ​កម្ពុជា​វិញ​

ការជួបគ្នា​វិញ​នេះ គឺជា​ការនាំយក​មកវិញ នូវ ព្រលឹង​របស់​ជាតិ ព្រលឹង វប្បធម៌ ព្រលឹង​អាទិទេព ព្រលឹង​វត្ថុ​បុរាណ ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ដ៏​យូរអង្វែង​មួយ​។ ​បន្ទាប់ពី​សារមន្ទីរ​ហ្គី​ម៉េ​ប្រទេស​បារាំង​បានប្រគល់ ព្រះ កេស​នៃ​បដិមា​ហរិ​ហរ ជូន​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​ព្រះ​កេស​នេះ ត្រូវបាន​បញ្ជូន មកដល់​កម្ពុជា​វិញ​ហើយ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ថ្មីៗ​នេះ​។ ហើយ​ពិធី​ប្រគល់​ទទួល និង​ពិធី​ត​ភ្ជាប់ ជាមួយ​ដងខ្លួន​ព្រះ​ហរិ​ហរ​ឡើងវិញ គ្រោង​នឹង​ធ្វើជា​ផ្ឡូ​វ​ការ​នៅ​សារមន្ទីរ ជាតិ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទី ស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​ឆាប់ៗ​នេះ ។​

​លោក នូ ចាន់​សុ​ភី ប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​​បាន​សម្តែង​ការគាំទ្រ ចំពោះ​ការ​ត្រលប់​មកវិញ​នូវ​សម្បត្តិ មរតក​ដ៍​មានតម្លៃ​របស់​កម្ពុជា​នេះ ដែល​បានបង្ហាញ​ពី ការយកចិត្តទុកដាក់​របស់​ជាតិខ្មែរ ទៅលើ​មរតក​វប្បធម៌​ជាតិ ដែល​បាន​បាត់បង់​ទៅ​បរទេស ៕ សុថា​ត់

បារាំង​ប្រគល់ ​ព្រះ​កេស ព្រះ​ហិ​រហរ មក​ឲ្យ​កម្ពុជា​វិញ​