ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់

ម៉ាឡេស៊ី៖ នារីដ៏ស្រស់ស្អាត ហើយក៏ជាអ្នកលក់ឧបករណ៍ រំញោចផ្លូវភេទអនឡាញម្នាក់ ត្រូវបានអតិថិជនកំហូចម្នាក់ តាមរំខានដោយទាមទារ រកការកម្មង់ពិសេសពីនាង។

ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់
រូបភាពរបស់ Gatita Yan

នារីជនជាតិម៉ាឡេស៊ី ល្បីដោយសារតែសម្រស់ស្អាតដូចទេពអប្សរ ដែលប្រុសគ្រាន់តែឃើញ ដឹងតែបាក់ ស្រលាញ់ ឈ្មោះថា Gatita Yan ហើយនាងក៏ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ តាមរយៈបណ្តាញសង្គមផងដែរ។ សំណាងមិនល្អ ដោយសារតែថ្មីៗនេះ នាងបែរជាពើបប្រទះ ជាមួយបទពិសោធន៍ដ៏អាក្រក់មួយ ប៉ះចំអតិថិជនកំហូចម្នាក់។

ដំបូងឡើយ អតិថិជនកំហូចនោះ បានកម្មង់ទិញឧបករណ៍រំញោចផ្លូវភេទ១ ពីនាង តាមរយៈបណ្តាញសង្គម WeChat ហើយនាងក៏បានរៀបចំ និងចាត់ចែងយ៉ាងត្រឹមត្រូវ ដើម្បីធ្វើការដឹកជញ្ជួនឧបករណ៍នោះ ផ្ញើរទៅ អតិថិជនកំហូចនោះ បន្ទាប់ពីគេបង់ប្រាក់តាមរយៈគណនីធានាគាររបស់នាងរួចរាល់។​

ប៉ុន្តែរឿងដែលហួសចិត្ត និងស្មោគគ្រោគ ក៏បានកើតឡើង បន្ទាប់ពីបុរសនោះ ចាប់ផ្តើមសួរនាងថា តើនាងធ្លាប់ប្រើឧបករណ៍រំញោច ផ្លូវភេទនេះពីមុនមកទេ? ហើយអ្វីដែលរឹតតែហួសចិត្ត និងខ្ពើមរអើមទៀតនោះគឺ បុរសកំហូចរូបនោះ នៅតែទទូចឲ្យនាងផ្ញើរឧបករណ៍រំញោចផ្លូវភេទ ដែលនាងធ្លាប់ប្រើជាពិសេស ហើយប្រើច្រើនជាង១ដង ដោយមិនបាច់លាងទឹក ឬក៏សម្អាតវាចេញនោះទេ ព្រោះចង់រក្សាក្លិនរបស់នាង ផ្ញើឲ្យទៅគេ។

តោះ! ចង់ដឹងច្បាស់ សូមអានការសន្ទនារវាង Gitita ជាមួយអតិថិជនកំហូចនេះទាំងអស់គ្នា៖

អតិថិជន៖ អ្នកអាចរៀបចំកន្លែងណាត់ជួប ហើយខ្ញុំនឹងទៅទីនោះដើម្បីយកវា អូខេ?

Gatita៖ ខ្ញុំអាចជួបអ្នកត្រឹមតែនៅជុំវិញតំបន់ The Setia Alam តែប៉ុណ្ណោះ

អតិថិជន៖ អញ្ចឹង ពេលណាទើបយើងជួបគ្នា?

Gatita៖ តើអ្នកស្គាល់ Setia Alam ដែរឬទេ?

អតិថិជន៖ តើវានៅក្នុង Selangor មែនទេ? តើអ្នកធ្លាប់ប្រើឧបករណ៍រំញោចនេះពីមុនមកទេ? ខ្ញុំចង់ទិញរបស់     ដែលអ្នកធ្លាប់ប្រើហើយ។ ហ៊ឹម! ហើយមុនពេលយើងជួបគ្នា តើអ្នកអាចប្រើវាម្តងទៀតបានទេ ហើយមិនបាច់ លាងសម្អាតវាចេញទេណា។​

Gatita៖ “មិនឆ្លើយ ហើយក៏ផ្ញើរលេខកូដ ធានាគារឲ្យ” សូមផ្តល់ដំណឹងដល់ខ្ញុំផង នៅពេលដែលអ្នកទៅធានាគារ ដើម្បីបង់ប្រាក់រួចរាល់ហើយ!

អតិថិជន៖ យល់ព្រម! តែតើអ្នកធ្លាប់ប្រើវាពីមុនមកដែរឬទេ? ខ្ញុំចង់បានរបស់ដែលអ្នកធ្លាប់ប្រើរួច!

Gatita៖ សូមផ្តល់ដំណឹងដល់ខ្ញុំផង នៅពេលដែលអ្នកទៅធានាគារ ដើម្បីបង់ប្រាក់រួចរាល់ហើយ!

យ៉ាងណាមិញ ស្រីស្អាតរូបនេះបានសម្រេចចិត្ត ផ្តល់មេរៀនឲ្យបុរសម្នាក់នោះ ព្រោះតែការរំខានរបស់គេ ដោយថតអេក្រង់នៃការសន្ទនារបស់ពួកគេ ហើយបង្ហោះចូលទៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលមានអ្នក Follow ច្រើនជាង ៨០,០០០នាក់ តែម្តង៕

ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់

ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់

ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់
ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់
ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់
ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់
ហួសចិត្ត! ស្រីស្អាត ជាអ្នកលក់ ឧបករណ៍រំញោចផ្លូវភេទ រងការយាយីរំខាន ពីអតិថិជនព្រាននារី ដ៏កំហូចម្នាក់

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត