​កូន​ក្មេង​អាយុ​មួយ​ខួប មិនគួរ​ញ៉ាំ​អ្វី​?

​កូន​ក្មេង​អាយុ​មួយ​ខួប មិនគួរ​ញ៉ាំ​អ្វី​?

​នៅពេល​ដែល​កូន​មាន​អាយុ​មួយ​ខួប វា​គឺជា​ពេលវេលា​ដែល​អ្នក​គួរតែ​បន្ថែម​អាហារ​ផ្សេងៗ​ដល់​កូន​ហើយ​ក្រៅពី​បៅ​ទឹកដោះគោ ប៉ុន្តែ​ខណៈ​ពេល​ដែល​អ្នក​បន្ថែម​អាហារ​ផ្សេងៗ​ដល់​កូន អ្នក​ត្រូវ​តែ​ប្រយ័ត្ន​នូវ​អាហារ​មួយ​ចំនួន ដូចនេះ​តើ​មាន​អាហារ​អ្វី​ដែល​កូន​មិន​អាច​ញ៉ាំ​បាន​នោះ​?

​អាហារ​ដែល​បំពង​ខ្លាញ់​
នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​បំពង​ខ្លាញ់ អ្នក​មិន​ត្រូវឱ្យ​កូន​ញ៉ាំ​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ជា​ខ្លាំង ដោយសារ​តែ​ពោះវៀន និង​ក្រពះ​កូន​មិន​ទាន់​លូតលាស់​បាន​គ្រប់​ឡើយ វា​គឺ​នៅ​ខ្សោយ​ណាស់​។​

អាហារ​ឆៅ​
នៅពេល​ដែល​អ្នក​ទៅ​បរិភោគ​អាហារ​ជប៉ុន អ្នក​មិន​ត្រូវឱ្យ​កូន​ញ៉ាំ​ត្រី​ឆៅ​ឡើយ ព្រោះ​អាហារ​ដែល​ឆៅ​មាន​មេរោគ​ជាច្រើន​ដែល​ក្រពះ​កូន​មិន​អាច​ប្រយុទ្ធ​ជាមួយ​បាន​ឡើយ ដូចនេះ​កូន​អាច​នឹង​មាន​ជំងឺ​យ៉ាង​ងាយ​។​

អាហារ​កូនក្មេង​
អ្នក​អាច​ឱ្យ​កូន​បរិភោគ​អាហារ​របស់​កូនក្មេង ព្រោះ​វា​មាន​ជាតិ​ស្ករ និង​អំបិល​ទាប ជា​ហេតុ​ដែល​មិន​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ឡើយ​។​

អាហារ​ខាងក្រៅ​
អ្នក​មិន​ត្រូវ​ទិញ​អាហារ​ខាងក្រៅ​ឱ្យ​កូន​បរិភោគ​ច្រើន​ឡើយ ព្រោះ​វា​មាន​មេរោគ​ជាច្រើន ហើយ​គ្មាន​អនាម័យ​ទេ ហើយ​ពេល​ដែល​កូន​ញ៉ាំ វា​នឹង​នាំ​មេរោគ​ជាច្រើន​ចូល​ទៅ​ជាមួយ ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​កូន​រាក​រូស ក្អួត ឬ​ពុល​អាហារ​ជាដើម ព្រោះ​ក្រពះ និង​ពោះវៀន​កូន​មិន​អាច​ទប់ទល់​នឹង​មេរោគ​ទាំងនោះ​បាន​ឡើយ​ដោយសារ​តែ​វា​មិន​មាន​កម្លាំង​ខ្លាំង ហើយ​នៅ​ខ្សោយ​ណាស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។