Pacquiao ចេញទៅអាមេរិក មុនប៉ះ Bradley

Manny Pacquiao បានចេញដំណើរទៅ សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីធ្វើសន្និសីទសារព័ត៌មាន ត្រៀមប៉ះ Timothy Bradley នៅថ្ងៃ៩មេសាខាងមុខ។

អ្នកប្រដាល់ដែល ឈានដល់វ័យ ៣៧ឆ្នាំ បានបញ្ជាក់ថាការប្រកួតនេះ អាចជាប្រកួតចុងក្រោយ ក្នុងអាជីពប្រដាល់ ហើយបន្ទាប់ពីនោះ រូបគេនឹងប្រជែងដណ្ដើមតំណែងកៅអីព្រឹទ្ធសភា ដែលការបោះឆ្នោតនឹងប្រព្រឹត្ត ទៅនៅក្នុងខែឧសភា។

Pacquiao ចេញទៅអាមេរិក មុនប៉ះ Bradley

ស្ដេចប្រដាល់ហ្វីលីពីន នឹងខកខានក្នុងការឃោសនា បោះឆ្នោតនៅក្នុងប្រទេស ដោយសារជាប់ហ្វឹកហាត់ ត្រៀមមុនការប្រកួតមកដល់ តែយ៉ាងណាក៏ដោយ គេអះអាងថានឹងផ្ដោតលើ ការងារនយោបាយពេញទំហឹង នៅក្រោយការប្រកួតចប់។

Pacquiao នឹងត្រូវធ្វើសន្និសីទសារ ព័ត៌មាននៅក្នុងទីក្រុង Los Angeles មុនពេលត្រូវធ្វើដំណើរ បន្តទៅទីក្រុង New York៕

ប្រភព៖ សប្បាយ