មនុស្ស ៥លាននាក់ នឹងគ្មានការងារធ្វើ ដោយសារមនុស្សយន្ត នៅត្រឹមឆ្នាំ២០២០

ការប្រែប្រួលនូវទីផ្សារពលកម្ម រួមជាមួយនឹងការរីកចម្រើន ខាងផ្នែកមនុស្សយន្ត នឹងធ្វើឲ្យមនុស្សចំនួន ៥,១លាននាក់ គ្មានការងារធ្វើនៅត្រឹម រយៈពេល ៤ឆ្នាំខាងមុខទៀត ក្នុងបណ្ដាប្រទេសឈានមុខចំនួន១៥។ នេះបើយោងតាមការវិភាគ របស់ពីអ្នកជំនាញក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក (WEF)។

មនុស្ស ៥លាននាក់ នឹងគ្មានការងារធ្វើ ដោយសារមនុស្សយន្ត នៅត្រឹមឆ្នាំ២០២០

ប្រទេសឈានមុខទាំង១៥ ដែលគេបានយកមក ធ្វើការសិក្សានោះ មានកាន់កាប់ចំនួនកម្លាំង ការងារប្រមាណ ៦៥ភាគរយ នៃចំនួនកម្លាំងការងារ សរុបជុំវិញពិភពលោក។ ការវិភាគនេះបានបង្ហាញ ពីបញ្ហាប្រឈមដែលទទួល បានពីបច្ចេកវិទ្យាទំនើប (មនុស្សយន្ត) ដែលអាចជំនួសកម្លាំងមនុស្សបាន មិនថាខាងវិស័យរោងចក្រ និងវិស័យសុខាភិបាលឡើយ។

ក្នុងវេទិកា WEF អ្នកជំនាញបានលើកឡើងទៀតថា ការងារក្នុងការិយាល័យ ដូចជាផ្នែករដ្ឋបាលជាដើម ប្រឈមមុខនឹងត្រូវជំនួស ដោយមនុស្សយន្តខ្ពស់ជាងគេ។

កន្លងមកអង្គការ ពលកម្មអន្តរជាតិ (ILO) ផ្នែកមួយនៃអង្គការសហប្រជាជាតិ ធ្លាប់បានទស្សន៍ទាយដែរថា ការនៅឆ្នាំ២០២០ ខាងមុខ អត្រាអ្នកគ្មានការងារធ្វើនៅទូទាំងសកលលោក នឹងកើនឡើងដល់ ១១លាននាក់៕

ប្រភព៖ សប្បាយ

  • មនុស្ស ៥លាននាក់ នឹងគ្មានការងារធ្វើ ដោយសារមនុស្សយន្ត នៅត្រឹមឆ្នាំ២០២០已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/19  Category:កីឡា