ការស្លៀកសំពត់ ត្រូវតែមើលទៅ តាមរូបរាង!

ការស្លៀកសំពត់ ត្រូវតែមើលទៅ តាមរូបរាង!

មានមនុស្សមួយចំនួន តែងតែនិយាយថា ហេតុអ្វីបានជាមនុស្ស ដែលមានរាងស្គម ស្លៀកអ្វីក៏ស្អាតដែរ តាមពិតវាមិនមែនសម្លៀក បំពាក់គ្រប់បែបយ៉ាងសុទ្ធតែត្រូវនឹងរាងរបស់ មនុស្សស្គមនោះទេ គឺចាស្ថិតលើរាងអ្នកប៉ុណ្ណោះ ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពី រូបរាងបែបណាគួរតែស្លៀកពាក់បែបណាទើបស្អាត?

បុគ្គលដែលមាន រាងដូចរូបទី១
នារីដែលមានរូបរាងបែបនោះ គួរតែស្លៀកសំពត់ដែល មានលក្ខណៈប៉ោង ទើបអាចធ្វើឱ្យចង្កេះ អ្នកមើលទៅតូច និងអាចបញ្ចេញជើង ដ៏វែងរបស់អ្នកបាន។

ការស្លៀកសំពត់ ត្រូវតែមើលទៅ តាមរូបរាង!

មនុស្សស្រីដែល មានរាងអក្សរV
នារីដែលមានរាងបែបនេះ គួរតែជ្រើសរើសសំពត់ ដែលមានរាងជាអក្សរA ព្រោះវាអាចជួយបិតបាំងចង្កេះ ដែលតូចពេករបស់អ្នកបាន ថែមទាំងអាចជួយនារីឱ្យបញ្ចេញជើង ដែលស្អាតទៀតផង។

ការស្លៀកសំពត់ ត្រូវតែមើលទៅ តាមរូបរាង!

មនុស្សដែលមាន រាងជាអក្សរH
ប្រសិនជាអ្នកមាន រូបរាងបែបនេះ អ្នកអាចស្លៀកសំពត់ដែល មានរាងជាខ្មៅដៃបាន នោះវានឹងអាចជួយបញ្ចេញ រូបរាងដ៏ស្អាតរបស់អ្នក ប៉ុន្តែប្រសិនជាអ្នកមានក្បាលពោះ អ្នកមិនត្រូវស្លៀក សំពត់បែបនេះទេ ព្រោះវាលេចចេញនូវក្បាលពោះ ដ៏អាក្រក់មើលរបស់អ្នកបាន។

ការស្លៀកសំពត់ ត្រូវតែមើលទៅ តាមរូបរាង!

នារីដែលមាន រាងជាអក្សរA
អ្នកដែលមានរាងបែបនេះ អាចស្លៀកសំពត់ ដែលមានលក្ខណៈ ជាទឹករលកបាន ព្រោះវាអាចជួយ បញ្ចេញជើងដ៏ស្អាត របស់អ្នកបាន ជាពិសេសបើជើងអ្នកវែងស្រាប់ វានឹងធ្វើឱ្យអ្នកកាន់តែស្អាត។

ការស្លៀកសំពត់ ត្រូវតែមើលទៅ តាមរូបរាង!

មនុស្សស្រីដែលមាន រូបរាងជាអក្សរ X
ប្រសិនជារាងអ្នកមាន លក្ខណៈបែបនេះ អ្នកអាចស្លៀកសំពត់ ដែលមានជើងដូចត្រី ហើយអាចសៀតអាវចូល ទៅក្នុងសំពត់នោះបាន វានឹងជួយបញ្ចេញរូបរាងដ៏ស្អាតរបស់អ្នកបាន។

ការស្លៀកសំពត់ ត្រូវតែមើលទៅ តាមរូបរាង!

រាងជាអក្សរ O
បើរូបរាងអ្នកស្ថិត ក្នុងទម្រង់នេះ អ្នកអាចស្លៀកសំពត់ ដែលមានដូចក្នុងរូបបាន វាអាចជួយបិតបាំងរូបរាង ដែលធាត់របស់អ្នក។

ការស្លៀកសំពត់ ត្រូវតែមើលទៅ តាមរូបរាង!

រូបរាងជាលេខ៨
អ្នកដែលមានរាងបែបនេះ ស័ក្តិសមស្លៀកសំពត់ ដែលមានចង្កេះវែង ព្រោះវាអាចជួយធ្វើឱ្យ បាត់នូវសាច់ដែលមាន ច្រើនលើភ្លៅអ្នក៕

ប្រភព៖ គេហទំព័រ www.health.com.kh