ហេតុផលដែល អ្នកគួរតែញ៉ាំទឹក ឱ្យបានច្រើន

រាងកាយត្រូវការជាតិទឹក ដូចឡានត្រូវការប្រេង និងសាំងអញ្ចឹងដែរ។ រាល់កោសិកា និងសិរីរាង្គទាំងអស់ របស់រាងកាយអាស្រ័យ ទៅលើទឹកនេះឯង ទើបធ្វើការមានប្រសិទ្ធភាព។

ការមានជាតិទឹកក្នុងខ្លួន គ្រប់គ្រាន់គឺជារឿងសំខាន់
ទឹកគឺជាជីវជាតិមួយ ដ៏សំខាន់បំផុតរបស់ រាងកាយមនុស្សយើង។ រាងកាយមនុស្សពេញវ័យ ផ្សំឡើងដោយជាតិទឹកពី ៦០ ទៅ៧៥ភាគរយ។ ទឹកជួយថែរក្សាសីតុណ្ហភាពរាងកាយ ការពារសរីរាង្គសំខាន់ៗ ជំនួយដល់ការរំលាយអាហារ ដឹកជញ្ជូនអុកស៊ីសែន និងជីវជាតិ ព្រមទាំងបញ្ចេញចោល កាកសំណល់ និងជាតិពុលពីក្នុងខ្លួន។ ការដែលមានជាតិទឹក ក្នុងខ្លួនមិនគ្រប់គ្រាន់ វានឹងធ្វើឱ្យអស់កម្លាំង ទល់លាមក និងជំងឺផ្សេងៗទៀត។

តើអ្នកញ៉ាំទឹកបាន គ្រប់គ្រាន់ហើយឬនៅ?
ជាមធ្យមមនុស្ស យើងត្រូវការញ៉ាំទឹកពី ៨ ទៅ១០កែវជារៀងរាល់ថ្ងៃ។ បើសិនជាអ្នកហាត់ ប្រាណទៀងទាត់វិញ ការថែរក្សាកម្រិតជាតិទឹក ក្នុងខ្លួនគឺជារឿងសំខាន់ណាស់។ ចូរញ៉ាំទឹកមុនពេល អំឡុងពេល និងក្រោយពេលហាត់ប្រាណទៅ។

ហេតុផលដែល អ្នកគួរតែញ៉ាំទឹក ឱ្យបានច្រើន

ប្រភព៖ គេហទំព័រ www.health.com.kh

  • ហេតុផលដែល អ្នកគួរតែញ៉ាំទឹក ឱ្យបានច្រើន已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/01/19  Category:កំសាន្ត
Tags: