ស្ត្រីញ៉ាំដំឡូងបារាំង ក្នុងពេលមានផ្ទៃពោះ ប្រឈមនឹងទឹកនោម ផ្អែមកាន់តែខ្លាំង

តាមការស្រាវជ្រាវ បានរកឃើញថា ស្ត្រីដែលញ៉ាំដំឡូងបារាំង ជាទៀងទាត់ទំនងជា អាចនឹងកើតជំងឺ ទឹកនោមផ្អែមប្រភេទទី២ បាននៅពេលពួកគេមានផ្ទៃពោះ។ អ្នកស្រាវជ្រាវបានណែនាំថា ចូរញ៉ាំដំឡូងបារាំងជាមួយ បន្លែផ្សេងៗទៀតដូចជា សណ្តែក ផ្លែសារី និងអាហារជាប្រភេទ គ្រាប់ធញ្ញជាតិផ្សេងវិញដើម្បីបន្ថយការប្រឈមមុខ។ ទោះបីជាញ៉ាំដំឡូងបារាំង ម្តងក្នុងមួយសប្តាហ៍មុន ពេលមានផ្ទៃពោះក៏ដោយ ក៏អាចប្រឈមនឹង ជំងឺទឹកនោមផ្អែម ២០ភាគរយដែរ នេះបើយើងធ្វើការប្រៀបធៀប នឹងស្ត្រីដែលញ៉ាំដំឡូង ក្នុងចំនួនតិចជាងនេះ។ អ្នកដែលញ៉ាំដំឡូងបារាំងច្រើនជាង ៥ដងក្នុងមួយសប្តាហ៍ គឺប្រឈមនឹងជំងឺនេះ ៥០ភាគរយឯណោះ។

អ្នកជំនាញនិយាយថា ទោះបីជាដំឡូងបារាំងសម្បូរវីតាមីន C ប៉ូតាស្យូម អាហារសរសៃ និងសារធាតុ Phtochemicals ក៏ដោយ ក៏វាមិនដូចបន្លែផ្សេងទៀត ដែលអាចមានឥទ្ធពល រំលាយគ្លុយកូសដែរ ព្រោះវាមានចំនួននៃ ការបឺតស្រូបជាតិអាមីដុងខ្លាំង។

នៅពេលស្ត្រីញ៉ាំ ដំឡូងបារាំងពីរដងក្នុង មួយសប្តាហ៍ជាមួយនឹង បន្លែផ្សេងៗទៀត ពួកគេអាចបន្ថយការប្រឈមមុខពី ៩ ទៅ១២ភាគរយដែរ។ អ្នកជំនាញនិយាយថា ការញ៉ាំដំឡូងបារាំងច្រើនមុនពេលមានផ្ទៃពោះគឺមានជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្លាំងនឹងជំងឺទឹកនោមផ្អែម នេះដោយសារតែរបបអាហារបែបនេះធ្វើឱ្យអាំងស៊ុយលីនស៊ាំ និងអាចកើតជាជំងឺទឹកនោមផ្អែមប្រភេទទី២បាន។

អ្នកស្រាវជ្រាវម្នាក់ទៀតឈ្មោះថា Emily Burns បានដាក់បម្រាមថា “ការសិក្សាមួយនេះមិនទាន់ មានអំណះអំណាងថា ការញ៉ាំដំឡូងបារាំងមុនពេលមានផ្ទៃពោះនឹងធ្វើឱ្យស្ត្រី ប្រឈមកាន់តែខ្លាំងនឹងការ កើតមានជំងឺទឹកនោមផ្អែម ក្នុងពេលមានផ្ទៃពោះឡើយ ប៉ុន្តែវាគ្រាន់តែបង្ហាញនូវ ទំនាក់ទំនងសំខាន់មួយរវាងរឿងពីរនេះតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលទាំងនេះត្រូវតែមាន ការស្រាវជ្រាវបន្ថែមទៀត។ អ្វីដែលយើងដឹងច្បាស់នោះគឺថា ស្ត្រីអាចបន្ថយការប្រឈមនឹង ជំងឺទឹកនោមផ្អែមក្នុងពេល មានផ្ទៃពោះបានតាមរយៈ ការគ្រប់គ្រងទម្ងន់របស់ ពួកគេតាមរយៈការញ៉ាំ អាហារផ្តល់សុខភាព របបអាហារមានតុល្យភាព និងរក្សាភាពសកម្ម” ៕

ស្ត្រីញ៉ាំដំឡូងបារាំង ក្នុងពេលមានផ្ទៃពោះ ប្រឈមនឹងទឹកនោម ផ្អែមកាន់តែខ្លាំង

ប្រភព៖ គេហទំព័រ www.health.com.kh

  • ស្ត្រីញ៉ាំដំឡូងបារាំង ក្នុងពេលមានផ្ទៃពោះ ប្រឈមនឹងទឹកនោម ផ្អែមកាន់តែខ្លាំង已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/01/19  Category:កំសាន្ត