វិធីលួងលោមដៃគូ ឲ្យរួមភេទជាមួយអ្នក

ធ្វើខ្លួនឲ្យទុកចិត្តបាន
ប្រសិនបើអ្នកចង់ ឲ្យសង្សាររបស់អ្នក ព្រមធ្វើការរួមភេទជាមួយអ្នក រឿងដំបូងគេ ដែលអ្នកគួរយកចិត្តទុកដាក់គឺ ធ្វើឲ្យសង្សារបស់អ្នកជឿទុកចិត្ត ថាអ្នកមិនបោះបង់នាងចោល ក្រោយពេលបានខ្លួន ប្រាណរបស់នាង។

ផ្តល់ពេលវេលាឲ្យនាង
មនុស្សស្រីច្បាស់ជាដឹងថា អ្នកគិតយ៉ាងម៉េច ចំពោះគេហើយ ប៉ុន្តែ បើគេមិនទាន់ទុកចិត្ត ឬត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការរួមភេទទេ ចូរអ្នកកុំបង្ខំនាងឲ្យសោះ។ ចូរផ្តល់ពេលវេលាសម្រាប់នាង ហើយនៅពេលដែលនាងសម្រេចិត្តថា OK អ្នកនឹងដឹងតាមរយៈកាយវិការ ឬពាក្យសំដីរបស់នាងជាមិនខានឡើយ។

កុំធ្វើខ្លួនដូចជា មនុស្សដែលដឹងច្បាស់ អំពីរឿងលើគ្រែ
កុំបង្ហាញអំពីអ្វីដែលអ្នកដឹង អំពីរឿងផ្លូវភេទឲ្យសោះ ពីព្រោះ នាងនឹងអាចគិតថា អ្នកធ្លាប់មានបទពិសោធន៍ច្រើន និងមិនមែនជាមនុស្ស ប្រុសស្មោះត្រង់ឡើយ។

ស្មោះត្រង់
ការរួមភេទ ជាមួយនឹងដៃគូរបស់អ្នក អាចបញ្ជាក់អំពីអនាគត របស់អ្នកទាំងពីរ។ មនុស្សស្រី មិនចង់មានថ្ងៃដំបូង ពីរបីដងនោះទេ ដូច្នេះ ប្រសិនបើនាងយល់ព្រមនឹងអ្នក នាងច្បាស់ជាចង់ និងប្រាកដថា អ្នកជាគូអនាគតរបស់នាងហើយ។ ដូច្នេះ អ្នកក៏ត្រូវមានភាពស្មោះត្រង់ និងត្រូវយកនាងឲ្យបាននៅថ្ងៃក្រោយទេ ហើយបើអ្នកមិនច្បាស់ទេ ចូរកុំធ្វើបាបនាងអី។

ចាត់ទុកនាងជា សុភាពនារី ហើយអ្នកក៏ត្រូវជា សុភាពបុរសដែរ
អ្នកត្រូវមានភាពទន់ភ្លន់ និងយកចិត្តទុកដាក់ចំពោះនាង។ អ្នកគួរតែជាមនុស្សល្អ ចិត្តសប្បុរស ចេះដឹងទុក្ខធុរៈអ្នកដ៏ទៃ។ ការបើកទ្វារឡាន កាន់អីវ៉ាន់ ឬហុចផ្កាមួយទង ក៏អាចទាក់ចិត្តនាងផងដែរ។

សម្អាតរាងកាយ និងទីកន្លែងរបស់អ្នក
នាងប្រហែលជាគ្មាន អារម្មណ៍ជាមួយអ្នកទេ ប្រសិនបើអ្នកជាមនុស្សគ្មានអនាម័យ មានក្លិនខ្លួន បែកញើស ឬផ្ទះដូចសំបុកកណ្តុរនោះ។ ដូច្នេះ យើងសន្មត់ថា អ្នកដឹងថាត្រូវធ្វើម៉េចហើយ។

ណាត់ជួបគ្នា ក្នងពេលដ៏រ៉ូមែនទិក
ការញ៉ាំអាហារក្រោមពន្លឺភ្លើងទៀន អាចរក្សា និងបង្កើតចំណង់តណ្ហាបាន។ ពេលនៅក្បែរនាង អ្នកអាចកាន់ដៃ ថើប ឬប៉ះពាល់បន្តិចបន្តួច ដើម្បីធ្វើឲ្យនាងមានអារម្មណ៍ពុះកញ្ជោល។

ត្រូវប្រាកដថា នាងត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការរួមភេទ
សញ្ញាដែលបញ្ជាក់បែបនេះ គឺមិនពិបាកស្មាននោះទេ។ បើនាងព្រមតាមអ្នក ថើបអ្នក ឬកាន់ដៃអ្នក នោះហើយជាសញ្ញាថា OK។ តែបើនាងរុញអ្នកចេញ ចូរកុំបន្តទៀតអី ចាំថ្ងៃក្រោយទៅ កុំឲ្យខូចការ ឬធ្ងន់ធ្ងរជាងនេះ៕

វិធីលួងលោមដៃគូ ឲ្យរួមភេទជាមួយអ្នក

ប្រភព៖ គេហទំព័រ www.health.com.kh