ការរួមភេទ ដែលមានសុវត្ថិភាព

១. ពាក់ស្រោមអនាម័យ។ ស្រោមអនាម័យ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការរួមភេទដែលមានសុវត្ថិភាព។ ស្រោមអនាម័យ អាចការពារអ្នកមិនឲ្យមានកូន ការពារការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ។

២. ត្រូវដឹងថា ពេលអ្នកដែលអ្នកអាចមានកូន។ ទោះបីជាយ៉ាងណា អ្នកក៏នៅតែអាចមានកូន ក្នុងថ្ងៃមករដូវដូចគ្នា។

៣. ញ៉ាំថ្នាំគ្រាប់ពន្យារកំណើតរាល់ថ្ងៃ ដើម្បីការពារការមានផ្ទៃពោះ ដែលមិនចង់បាន ប៉ុន្តែ វាមិនអាចការពារអ្នក ពីជំងឺឆ្លងនានាបាននោះទេ។

៤. វិធីសាស្ត្រពន្យារកំណើតដ៏ទៃទៀត មានដូចជា ការដាក់កង និងការចាក់ថ្នាំ ដែលវាសុទ្ធតែមានអត្ថប្រយោជន៍ និងផលវិបាករៀងៗខ្លួន។ ដូច្នេះ ចូរពិភាក្សាជាមួយ នឹងគ្រូពេទ្យរបស់អ្នក មុននឹងសម្រេចចិត្តថា ត្រូវជ្រើសរើសយកវិធី សាស្ត្រមួយណានោះ។

៥. ប្រើប្រាស់វិធីសាស្ត្របូកផ្សំគ្នា ដូចជា ការប្រើស្រោមអនាម័យផង ការប្រើថ្នាំគ្រាប់ផង។

៦. ធ្វើតេស្តរកជំងឺនានា ជាពិសេស ជំងឺកាមរោគ មុននឹងសម្រេចចិត្តធ្វើការរួមភេទ។

៧. កាត់បន្ថយការប្រឈមមុខទៅនឹង គ្រោះថ្នាក់ដែលបង្កមកពីការរួមភេទ ដូចជា រួមភេទមួយទល់នឹងមួយ និងចៀសវាងការរួមភេទ ក្នុងពេលស្រវឹងជាដើម។

៨. ដកលិង្គចេញពីប្រដាប់ភេទនារីភ្លាមៗ ក្រោយពេលបញ្ចប់ការងារ ដើម្បីកាត់បន្ថយ ឬមិនឲ្យមេជីវិតឈ្មោលទៅបង្កកំណើតបាន។

៩. កុំប្រើស្ទីលតាមមាត់ រន្ធគូថ ឬប្រដាប់ភេទឆ្លាស់គ្នាភ្លាមៗ ដោយមិនបានសម្អាត ឬការពារដោយស្រោមអនាម័យថ្មី ដើម្បីការពារការឆ្លងមេរោគនានា។

១០. ដឹងពីប្រវត្តិនៃ ជីវិតសិចរបស់ដៃគូអ្នក។

ការរួមភេទ ដែលមានសុវត្ថិភាព

ប្រភព៖ គេហទំព័រ www.health.com.kh