សេដ្ឋកិច្ចចិន មានកំណើតយឺត មិនធ្លាប់មាន ក្នុងរយៈពេល ២៥ឆ្នាំ

សិង្ហបុរី៖ សម្រាប់កំណើន សេដ្ឋកិច្ចចិន កាលពីឆ្នាំ ២០១៥ កន្លងទៅនេះ ត្រូវបានចាត់ទុកថា មានកម្រិត ទាបខ្លាំងបំផុត មិនធ្លាប់មាននោះទេ ចាប់ពីសេដ្ឋកិច្ចប្រទេសយក្សមួយនេះ រក្សា សន្ទុះខ្លាំងក្នុងរយៈពេល ២៥ឆ្នាំ មកហើយ។ ទិន្នន័យពីរដ្ឋាភិបាលឲ្យដឹងនៅថ្ងៃអង្គារ ទី១៩ ខែមករា នេះថា សេដ្ឋកិច្ចចិន បានកើនឡើងតែ ៧ ភាគរយប៉ុណ្ណោះ កាលពីឆ្នាំ ២០១៥។

ផលិតផលក្នុងស្រុកសរុប GDP របស់ចិននៅឆ្នាំ ២០១៥ បានកើនឡើង ៦,៩ ភាគរយ ប្រៀប ធៀបនឹងកាលពីឆ្នាំ ២០១៤ ប៉ុន្តែបើគេប្រៀបធៀបពីអត្រាវិញ គឺបានធ្លាក់ចុះ ០,៤ភាគរយ ដោយកាលពីឆ្នាំ ២០១៤ GDP ប្រទេសនេះ កើនឡើងរហូតដល់ ៧,៣ ភាគរយឯណោះ។

បន្ថែមពីនេះទៀត សម្រាប់មួយត្រីមាសចុងឆ្នាំ ២០១៥ សេដ្ឋកិច្ចចិនបានកើនឡើង ៦,៨ ភាគ រយ ធ្លាក់ចុះជាង កាលពីត្រីមាសទី ៣ ឆ្នាំ ២០១៥ ដដែល ដែលទទួលបានកំណើតរហូតដល់ ៦,៩ ភាគរយ។ វាជាភាពទន់ ខ្សោយមួយសម្រាប់សេដ្ឋកិច្ច ចិន ដែលអាចប្រៀបធៀបនឹង រយៈពេលដ៏អាក្រក់នៃវិបត្តិសេដ្ឋកិច្ចសកលកាលពី ដើមឆ្នាំ ២០០៩ បាន ដែលកាលណោះ សេដ្ឋកិច្ចចិនមានការកើនឡើងតែ ៦,២ ភាគរយប៉ុណ្ណោះ។

ទោះបីជាបែបនេះក្តីអ្នកវិភាគសេដ្ឋកិច្ចមួយចំនួន បានលើកឡើងថា វាគ្រាន់តែបានថមថយ លើ វិស័យមួយចំនួន ប៉ុណ្ណោះ ហើយពីដើមរៀងមក ក្រុមអ្នកវិភាគសេដ្ឋកិច្ច ក៏បានរំពឹងថា នឹង មានរឿងនេះកើតឡើងផងដែរ។ យ៉ាងណាក៏ដោយ សេដ្ឋកិច្ចធ្លាក់ចុះនេះ មិនបង្កឲ្យមានការ បាត់បង់ទំនុកចិត្ត ឬ ក៏ភ័យខ្លាចណាមួយ នៅក្នុង ទីផ្សានោះឡើយ ព្រោះនៅឆ្នាំ ២០១៦នេះរដ្ឋាភិបាល និង វិស័យឯកជន មានគម្រោងរួចស្រេច ក្នុងការលើក ស្ទួយសេដ្ឋកិច្ចឡើងវិញ៕

សេដ្ឋកិច្ចចិន មានកំណើតយឺត មិនធ្លាប់មាន ក្នុងរយៈពេល ២៥ឆ្នាំ

  • សេដ្ឋកិច្ចចិន មានកំណើតយឺត មិនធ្លាប់មាន ក្នុងរយៈពេល ២៥ឆ្នាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/01/19  Category:កំសាន្ត