មិនមែនជា Niall Horan ចុះ Selena ដឹកដៃអ្នកណាទៀតហើយ ?

អាមេរិក៖ តារាចម្រៀងរូបស្រស់ Selena Gomez បន្ទាប់ពីប្រកាសដំណឹងស្នេហ៍ជាមួយ Niall Horan ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលម្តងទៀតដោយ ដឹកដៃបុរសក្មេងម្នាក់ ផ្សេងទៀតគេស្គាល់ថា ជាតារាម៉ូដែល Samuel Krost ។

កាលពីល្ងាចថ្ងៃអាទិត្យ តារាចម្រៀងវ័យ ២៣ឆ្នាំ Selena Gomez បានដឹកដៃតារាម៉ូដែល Samuel Krost ចេញពីអាហាពេល ល្ងាចនៅសណ្ឋាគារ SLS ដែលគេជឿជាក់ថា អ្នកទាំងពីរមិនមែនត្រឹម ជាមិត្តធម្មតានោះទេ ខណៈ Selena មិនដែលបង្ហាញសកម្មភាព ស្និទ្ធស្នាលជាមួយ Niall Horan សមាជិកក្រុមចម្រៀង One Direction ដែលបានប្រកាសថា ក្លាយជាគូស្នេហ៍កាលពីខែមុន ។

ប្រភពព័ត៌មានពី Hollywood Life បានឲ្យដឹងថានេះមិនមែន ជាលើកទី១ទេ ដែល Selena Gomez និង Samuel Krost ដឹកដៃគ្នាដើរ ។ ប្រភពផ្សេងទៀតក៏បានលើកឡើងថា តារាទាំងពីររូបថែមទាំង ចំណាយពេលជាមួយគ្នា ទៀតផងកាលពីបុណ្យឆ្លងឆ្នាំ៕

មិនមែនជា Niall Horan ចុះ Selena ដឹកដៃអ្នកណាទៀតហើយ ?