​អត្ថប្រយោជន៍​នៃ​ការប្រើ​ទឹក​ក្តៅ​មក​ស្អំ​

​អត្ថប្រយោជន៍​នៃ​ការប្រើ​ទឹក​ក្តៅ​មក​ស្អំ​

​អ្នក​អាច​យក​កន្សែង​ដែល​មាន​លក្ខណៈ​ស្ងួត​ចំនួន​មួយ រួច​ត្រាំ​ក្នុង​ទឹក​ដែល​មាន​សីតុណ្ហភាព​ពី​៤០​ដល់​៤៥​អង្សា​សេ បន្ទាប់​មក​ពូត​វា​ឱ្យ​ស្ងួត រួច​ស្អំ​លើ​កន្លែង​ដែល​ឈឺ ដោយ​៥​នាទី​ប្តូរ​កន្សែង​ចំនួន​ម្តង វិធី​នេះ​អាច​ប្រើ​ចំពោះ ៖

បំបាត់​ភាព​នឿយហត់​របស់​ភ្នែក​
នៅពេល​ដែល​អ្នក​យក​កន្សែង​ក្តៅ​នេះ​មក​ស្អំ​ភ្នែក​របស់​អ្នក នោះ​វា​នឹង​ជួយ​ឱ្យ​ឈាម​នៅ​ជុំវិញ​ភ្នែក​អ្នក​ដើរ​បាន​ស្រួល កាត់បន្ថយ​អា​ការៈនឿយហត់​របស់​ភ្នែក ថែមទាំង​ធ្វើឱ្យ​ភ្នែក​អ្នក​មិន​មាន​លក្ខណៈ​ស្ងួត​ទៀតផង ជាងនេះទៅទៀត វា​នឹង​ធ្វើឱ្យ​ភ្នែក​អ្នក​មើល​ឃើញ​បាន​ច្បាស់ មិន​ព្រិល​ឡើយ​។​

 ការពារ​មិន​ឱ្យ​ថ្លុង​
អ្នក​អាច​យក​កន្សែង​ក្តៅ​មក​ស្អំ​លើ​ត្រចៀក​អ្នក ឬ​យក​វា​មក​ជូត​ក៏​បាន​ដែរ នោះ​វា​នឹង​អាចជួយ​ធ្វើឱ្យ​ឈាម​នៃ​ត្រចៀក​អ្នក​ដើរ​បាន​ស្រួល នោះ​ត្រចៀក​អ្នក​នឹង​មិន​ថ្លុង​ដោយ​ខ្វះ​ឈាមឡើយ​។​

បំបាត់​អា​ការៈវិល​មុខ​
នៅពេល​ដែល​អ្នក​វិលមុខ អ្នក​អាច​យក​កន្សែង​ក្តៅ​មក​ស្អំ​នៅ​ខួរ​ក្រោយ​របស់​អ្នក​បាន នោះ​វា​នឹង​ជួយ​ធ្វើ​ឱ្យ​អា​ការៈវិល​មុខ​របស់​អ្នក​មាន​ភាព​ធូរស្រាល​ឡើងវិញ​។​

បំបាត់​អា​ការៈឈឺ​ឆ្អឹងខ្នង​
នៅពេល​ដែល​អ្នកមាន​អា​ការៈឈឺ​ឆ្អឹងខ្នង អ្នក​ក៏​អាច​យក​វា​មក​ស្អំ​ដែរ វា​នឹង​អាច​ជួយ​អ្នក​ឱ្យមាន​លក្ខណៈ​ធូរ​បាន មិនសូវ​ឈឺ​ឡើយ​។​

បំបាត់​អាការៈរឹង​ក្រោយពេល​ចាក់​ថ្នាំ​រួច​
មាន​មនុស្ស​មួយចំនួន​ក្រោយពេល​ដែល​ចាក់​ថ្នាំ​រួច តែងតែមាន​លក្ខណៈ​រឹង​នៅ​កន្លែង​ដែល​ចាក់​នោះ ដូចនេះ​អ្នក​អាច​ស្អំ​កន្សែង​ក្តៅ​នោះ​ចំនួន​៣០​នាទី ដោយ​ស្អំ​បណ្តើរ​ឈ្លី​បណ្តើរ នោះ​វា​នឹង​មិន​មាន​លក្ខណៈ​រឹង​ទៀត​ទេ​។​

ឈឺពោះ​ពេល​មក​រដូវ​
មាន​នារី​មួយចំនួន​ពេល​ដែល​មក​រដូវ​តែងតែ​មាន​អា​ការៈឈឺ​ពោះ​ជានិច្ច ដូចនេះ​អ្នក​អាច​យក​ទឹក​ក្តៅ​មក​ស្អំ​បាន វា​នឹង​ជួយ​អ្នក​ឱ្យ​ធូរស្បើយ​ជាង​មុន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។