អូបាម៉ា តែង​​ដាក់​​រូប​ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​តាម​ខ្លួន​ជានិច្ច


អូបាម៉ា តែង​​ដាក់​​រូប​ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​តាម​ខ្លួន​ជានិច្ច

មាន​របស់​អ្វី​ខ្លះ​​​ដែល​លោក​ប្រធានាធិបតី​ សហរដ្ឋអាមេរិក បារ៉ាក់​ អូបាម៉ា ដាក់​​តាម​ខ្លួន?​ វីដេអូ​​​មួយ​រៀប​​ចំ​ដោយ​ White House កាល​ពី​ថ្ងៃ​សុក្រ​បាន​ស្រាយ​ចម្ងល់​តាម​រយៈ​បទ​សម្ភាស​ជា​មួយ​លោក អូបាម៉ា។
អូបាម៉ា តែង​​ដាក់​​រូប​ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​តាម​ខ្លួន​ជានិច្ច
នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ក្រុម​ការងារ​ លោក​អូបាម៉ា បាន​ប្រាប់​ឲ្យ​ដឹង​ថា របស់​របរ​​​ដែល​មាន​ក្នុង​​ហោប៉ៅ​របស់​លោក ជា​ធម្មតា​គឺ​មាន​ ខ្សែ​​គ្រាប់​អង្កាំ ដែល​សម្ដេច​ប៉ាប (សម្ដេច​សង្ឃ​កាតូលិក) ​ឲ្យ​ជា​អំណោយ។ ជា​មួយ​គ្នា​នោះ លោក​​​មាន​រូប​ចម្លាក់​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ដាក់​តាម​ខ្លួន​ផង​​ដែរ ដែល​លោក​ទទួល​បាន​ពី​ព្រះ​សង្ឃ​មួយ​អង្គ។

 

នៅ​ក្នុង​បទ​សម្ភាសន៍​ លោក​ អូបាម៉ា បាន​និយាយ​ថា៖ ” ចាប់​តាំង​ពី​ខ្ញុំ​​កាន់​តំណែង​ជា​ប្រធានាធិបតី មនុស្ស​ជា​ច្រើន​បាន​ឲ្យ​របស់​មក​ឲ្យ​ខ្ញុំ […] ជា​របស់​នាំ​សំណាង ឬ ជា​វត្ថុ​អនុស្សាវរីយ ឬ​ជា​អ្វី​មួយ​ដែល​មាន​ន័យ​ចំពោះ​​ពួក​គេ។ របស់​ទាំង​នោះ​​ខ្ញុំ​បាន​​យក​ទៅ​រក្សា​ទុក​​​​​​​​​។  ខ្ញុំ​បាន​ទុក​របស់​ខ្លះ​តាម​ខ្លួន ដើម្បី​រំឭក​​ខ្លួន​ឯង​ពី​ពួក​គេ និង​​ចងចាំ​រឿង​រ៉ាវ​ជា​ច្រើន​​​​​​ដែល​ពួក​គេ​ធ្លាប់​​ប្រាប់​ខ្ញុំ”៕

 

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖ ៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ lionsroar