បុរស​ម្នាក់​​ចំណាយ​ពេល១០០០ម៉ោង​និង​លុយ​២០ម៉ឺន​ដុល្លារ ច្នៃ​រូង​ក្រោម​ថ្មភ្នំ​ ជា​ផ្ទះ​តាម​ក្ដី​សុបិន

បុរស​ម្នាក់​​ចំណាយ​ពេល១០០០ម៉ោង​និង​លុយ​២០ម៉ឺន​ដុល្លារ ច្នៃ​រូង​ក្រោម​ថ្មភ្នំ​ ជា​ផ្ទះ​តាម​ក្ដី​សុបិន

បុរស​អូស្ត្រាលី​ម្នាក់​បាន​បោះ​បង់​ការងារ​​​​​ប្រចាំ​ថ្ងៃ ​ទៅ​ធ្វើ​​​​ជា​អ្នក​ជីក​​​រូង​​ថ្ម​​តាម​ចង្កេះ​ភ្នំ ​ដើម្បី​ស្វែង​រក​​​ជីវិត​រស់​នៅ​​បែប​សាមញ្ញ ជា​​ផ្ទះ​​មួយ​ដែល​ខ្លួន​សុបិន​ចង់​បាន​ជា​យូរ​មក​ហើយ។

 

បុរស​ម្នាក់​​ចំណាយ​ពេល១០០០ម៉ោង​និង​លុយ​២០ម៉ឺន​ដុល្លារ ច្នៃ​រូង​ក្រោម​ថ្មភ្នំ​ ជា​ផ្ទះ​តាម​ក្ដី​សុបិន

ក្ដី​សុបិន​នេះ​បាន​បង្ខំ​​ឲ្យ​គាត់​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស ស្វែង​រក​​​ថ្មភ្នំ ​ដោយ​គាត់​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ២៣០ ៨៤៨​ដុល្លារ​អាមេរិក ​ដើម្បី​កែ​ច្នៃ​​រូង​ថ្ម​អាយុកាល​ ២៥០​លាន​ឆ្នាំ​ ​ជា​ផ្ទះ​ប្រណិត​មួយ។

 

លោក​មាន​ឈ្មោះ Angelo Mastropietro ​អាយុ ៣៨ឆ្នាំ​ ​​បាន​ធ្លាក់​ខ្លួន​ពិការ​ដោយ​សារ​ជំងឺ​ក្រិន​​​​ជា​ច្រើន​ប្រភេទ ​ក្រោយ​គាត់​​ច្នៃ​រូង​​​ថ្ម​នេះ​ឡើង។ ផ្ទះ​​ថ្មី​របស់​លោក​មាន​​បន្ទប់​​គេង​ចំនួន ៤​អាយុ​​ជាង ៣០០​ឆ្នាំ ​ដែល​ម្ចាស់​មុន​​បាន​​បោះ​បង់​​ចោល​កាល​ពី​ចុង​ឆ្នាំ ១៩៤០។

 

គាត់​បាន​ទិញ​ផ្ទះ​​ក្នុង​តម្លៃ ៨,៨ម៉ឺន​ដុល្លារ ​ដើម្បី​ច្នៃ​បន្ថែម​ទៅ​ជា​ផ្ទះ​​ដូច​ក្ដី​សុបិន និង​​ត្រូវ​បន្ថែម​ប្រាក់​​ជាង ១៤,២ម៉ឺន​ដុល្លារ​ទៀត។ ​​ទោះ​បី​​ជា​ស្ថានភាព​សុខភាព​​គាត់​មិន​សូវ​ល្អ ​គាត់​បាន​ចំណាយ​ពេល​ជាង ១០០០ម៉ោង​កាត់​លុង​ថ្ម ទម្ងន់​ប្រមាណ​ពី ៧០ ទៅ​៨០​តោន ​ឲ្យ​ទាល់​តែ​បាន។

 

​ក្រោយ​សាង​សង់​រួច​​ ផ្ទះ​ខាងលើ​​បាន​បំពាក់​សុទ្ធ​តែ​ឧបករណ៍ៗ​​ទំនើប​ដូច​ជា ​​ទឹក​ម៉ាស៊ីន ​​បន្ទប់​កម្ដៅ​ ​Wi-fi និង​ឧបករណ៍​ក្នុង​ផ្ទះ​ជាច្រើន​ទៀត។ បន្ទប់​នី​មួយ​ៗ​ធំ​ៗ ​ទូលាយ ជញ្ជាំង​ពណ៌ស ​​បង្អួច​កញ្ចក់​​​ស្រោប​ឈើ​យ៉ាង​ស្អាត​ថែម​ទៀត​៕

 

បុរស​ម្នាក់​​ចំណាយ​ពេល១០០០ម៉ោង​និង​លុយ​២០ម៉ឺន​ដុល្លារ ច្នៃ​រូង​ក្រោម​ថ្មភ្នំ​ ជា​ផ្ទះ​តាម​ក្ដី​សុបិន

 

បុរស​ម្នាក់​​ចំណាយ​ពេល១០០០ម៉ោង​និង​លុយ​២០ម៉ឺន​ដុល្លារ ច្នៃ​រូង​ក្រោម​ថ្មភ្នំ​ ជា​ផ្ទះ​តាម​ក្ដី​សុបិន

 

បុរស​ម្នាក់​​ចំណាយ​ពេល១០០០ម៉ោង​និង​លុយ​២០ម៉ឺន​ដុល្លារ ច្នៃ​រូង​ក្រោម​ថ្មភ្នំ​ ជា​ផ្ទះ​តាម​ក្ដី​សុបិន

 

បុរស​ម្នាក់​​ចំណាយ​ពេល១០០០ម៉ោង​និង​លុយ​២០ម៉ឺន​ដុល្លារ ច្នៃ​រូង​ក្រោម​ថ្មភ្នំ​ ជា​ផ្ទះ​តាម​ក្ដី​សុបិន

 

 

ចុចអាន៖ ផ្លូវ​រូង​​ក្រោមបឹង​វែង​ជាង​គេ​នៅ​ចិន​ ដាក់​ឲ្យ​ប្រើ​ប្រាស់

ចុចអាន៖ រក​ឃើញ​រូង​ផ្លូវ​រទេះភ្លើង​ក្រោម​ដី​របស់​ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​​សម្រាប់​ជួញដូរ​គ្រឿងញៀន​

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Odditycentral