ពីរ​បី​ខែ​នេះ​ តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ តែ​ចុះ​មិន​ច្រើន

ពីរ​បី​ខែ​នេះ​ តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ តែ​ចុះ​មិន​ច្រើន

ក្នុង​រយៈ​ពេល​​ពីរ​ឬ​បី​ខែ​នេះ តម្លៃ​ប្រេង​តាម​​ស្ថានីយ​ប្រេងឥន្ធនៈ បាន​បន្ត​ធ្លាក់​ចុះ។ ផ្អែក​តាម ប្រធាន ​ផ្នែក​លក់​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​តូតាល់ សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប បាន​ប្រាប់​ថា ​ពីរ​បី​ខែ​កន្លង​មក​នេះ​ តម្លៃ​ប្រេង​មាន​ការ​ប្រែប្រួល (ធ្លាក់ចុះ)​ ចំណែក​នៅ​ខែ​នេះ ប្រេង​​នៃ​ស្ថានីយ​របស់​លោក​ចុះ​ថ្លៃ​ពីរ​ដង ពោល​គឺ​ថ្ងៃ​ទី ១៤ និង​ថ្ងៃ ១៩ ខែ​ មករា ​នេះ។

 

ពីរ​បី​ខែ​នេះ​ តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ តែ​ចុះ​មិន​ច្រើនតម្លៃ​ប្រេង​ថ្ងៃ​នេះ

 

 

ថ្ងៃ​១៣ ខែ ធ្នូ ឆ្នាំ​២០១៥
-ប្រេង​ស៊ុបពែរ មាន​តម្លៃ ៣៨០០៛
-ប្រេង​សាំង​ធម្មតា មាន​តម្លៃ ៣៤៥០៛
-ម៉ាស៊ូត មាន​តម្លៃ ៣៣៥០៛
ថ្ងៃ ​១៤ ខែ មករា ឆ្នាំ​២០១៦

 

-ប្រេង​ស៊ុបពែរ មាន​តម្លៃ ៣៧៥០៛
-ប្រេង​សាំង​ធម្មតា មាន​តម្លៃ ៣៤៥០៛
-ម៉ាស៊ូត មាន​តម្លៃ ៣២៥០៛
ថ្ងៃ​ ១៩ ខែ មករា ឆ្នាំ​២០១៦

 

-ប្រេង​ស៊ុបពែរ មាន​តម្លៃ ៣៧០០៛
-ប្រេង​សាំង​ធម្មតា មាន​តម្លៃ ៣៤០០៛
-ម៉ាស៊ូត មាន​តម្លៃ ៣១៥០៛
 

ចំណែក​បុគ្គលិក​នៃ​ស្ថានីយប្រេងឥន្ធនៈ PTT បាន​ឱ្យ​ដឹង​ដែរ​ថា ស្ថានីយ​របស់​លោក​ក៏​ចុះ​ថ្លៃ​ដែរ។

ពីរ​បី​ខែ​នេះ​ តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ តែ​ចុះ​មិន​ច្រើនតម្លៃ​ប្រេង​ថ្ងៃ​នេះ

 

 

តម្លៃ​ប្រេង​ថ្ងៃ​នេះ

 

-ប្រេង​ស៊ុបពែរ មាន​តម្លៃ ៣៦០០៛
-ប្រេង​សាំង​ធម្មតា មាន​តម្លៃ ៣៤០០៛
-ម៉ាស៊ូត មាន​តម្លៃ ៣០០០៛

 

ដោយ​ឡែក​បុគ្គលិក​ នៃ​ស្ថានីយប្រេងឥន្ធនៈ Sokimex មួយរូប​​ក្នុង​ន័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ប្រាប់​ថា តាំង​ពី​ខែ វិច្ឆិកា ឆ្នាំ​២០១៥ ដល់ ​ខែ​មករា ឆ្នាំ​ ២០១៦ ​​នេះ តម្លៃ​ប្រេង​ចុះ​រហូត តែ​មិន​ច្រើន​នោះ​ទេ គឺ​ចុះ​ត្រឹម ៥០៛ ដល់ ១០០៛។

 

ពីរ​បី​ខែ​នេះ​ តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ តែ​ចុះ​មិន​ច្រើនតម្លៃ​ប្រេង​ថ្ងៃ​នេះ

 

ពេល Sabay សួរ​ពី​ចំណាប់​អារម្មណ៍​លើ​ការ​ធ្លាក់​ថ្លៃនៃ​​​​តម្លៃ​ប្រេង​​ លោក សួរ សុខហ៊ាង អ្នក​រត់​រ៉ឺម៉ក​កង់​បី បាន​ថ្លែង​ថា ការ​ចុះ​ថ្លៃ​នេះ​ដូចជា​រឿង​ធម្មតា មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ឡើយ។
“បើ​កាន់​តែ​ល្អ សុំ​ឱ្យ​ប្រេង​ស៊ុបពែរ​ចុះ​ត្រឹម​តម្លៃ ៣៥០០៛ សាំង ៣០០០៛ ​ថេរ កុំ​​ឡើង”។
បុរស ​វ័យ ៣៣ ឆ្នាំ​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​លោក​ត្រូវ​ចំណាយ​​ថ្លៃ​សាំង​​​ខ្ទង់​ពីរ​ទៅ​បី​លីត្រ និង​បាន​ប្រាក់​កម្រៃ​តិចតួច​ប៉ុណ្ណោះ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។
ចំណែក ​លោក សៅ វិន អ្នក​រត់​ឌុប​ម្ដុំ​ស្តុប​បូកគោ ក៏​បាន​ឱ្យ​ដឹង​ថា តម្លៃ​នេះ​មិន​ជា​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះដែរ។ លោក​ថា ៖ “ចុះ​ប៉ុណ្ណឹង​ដូច​តែ​អត់​ចុះ​ដដែល​ហ្នឹង”។
ជុំ​វិញ​ការ​ធ្លាក់​ចុះ​នេះ ប្រភព​ខាង​លើ​មិន​អាច​បញ្ជាក់​​ថា មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​​ប្រធាន​ផ្នែក​លក់​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​តូតាល់​ បាន​បង្ហាញ​ពី​ទស្សនៈ​ខ្លួន​ថា អាច​មក​ពី​​តម្លៃ​ប្រេង​នៅ​បណ្ដា​ប្រទេស​ជិតខាង​ធ្លាក់​ចុះ និង​មាន​ការ​សម្រួល​ពី​រដ្ឋាភិបាល៕
 

សូមចុចអាន៖ ប្រេង​​ឆៅ​ធ្លាក់​ថ្លៃ​ក្រោម ២៩ដុល្លារ​ក្នុង​មួយ​បារ៉ែល​​ជា​លើក​ដំបូង​​ ចាប់​តាំង​ពី​ឆ្នាំ២០០៣

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ