ហួរ ឡាវី មិន​ចង់​រក​រឿង​​ផលិតកម្ម​ចម្រៀង


ហួរ ឡាវី មិន​ចង់​រក​រឿង​​ផលិតកម្ម​ចម្រៀង

លោក ហួរ ឡាវី លើក​ឡើង​ថា មិន​ចង់​មាន​រឿងរ៉ាវ​ជាមួយ​ផលិតកម្ម​ចម្រៀង​ណាមួយ​ទេ បើ​ទោះ​បី​ជា​ពួក​គេ​ចម្លង​បទ​របស់​លោក ទៅ​ធ្វើ​អាជីវកម្ម ដោយ​មិន​ប្រាប់​មួយ​ម៉ាត់​យ៉ាង​ណា​ក្ដី។

 

ហួរ ឡាវី មិន​ចង់​រក​រឿង​​ផលិតកម្ម​ចម្រៀង

 

“ កម្មសិទ្ធិបញ្ញា​មាន​ដែរ​ហ្នឹង​ក្មួយ តែ​ពូ​វា​ខ្ជិល​រក​រឿង បើ​រក​រឿង​បាន​ដូច​តែ​គ្នា​ហ្នឹង។ ធ្វើ​ម៉េច​ស្រុក​យើង​ឥឡូវ​បទ​គេ​បទ​ឯង យក​មក​ធ្វើ​ឱ្យ​តែ​ពាស​ពេញ​ហ្នឹង”។ លោក ហួរ ឡាវី ថ្លែង​មក​កាន់ Sabay ព្រឹក​មិញ។ តារា​ចម្រៀង​រូប​នេះ​បន្ត​ថា បទ​របស់​លោក​ជា​ច្រើន​ត្រូវ​បាន​ផលិតកម្ម​នានា​ចម្លង​ទៅ​ដូច​ជា​បទ “សែន​អាល័យ”, “អាណែត​មាស​បង”, “អាល័យ​ក្លិន​អូន” ជា​ដើម។

 

តារា​ចម្រៀង​សំឡេង​ស្អក​រូប​នេះ​បន្ថែម​ថា មាន​តែ​ផលិតកម្ម​ហង្ស​មាស​មួយ​ទេ ដែល​សុំ​ការ​អនុញ្ញាត​លោក។ ប៉ុន្តែ​លោក​មិន​បាន​ទទួល​ប្រយោជន៍​ពី​បទ​ចម្រៀង​ទាំង​នោះ​ទេ ក្នុង​នាម​ជា​អ្នក​និពន្ធ និង​ចម្រៀង។ លោក ហួរ ឡាវី បន្ថែម​ថា៖ “ប្រសិន​បើ​យក​បទ​ខ្ញុំ អាណិត​មេត្តា មក​សុំ​សិទ្ធ​ពី​ខ្ញុំ​ផង ប្រាប់​ខ្ញុំ​មួយ​ម៉ាត់​ក៏​បាន​ដែរ”៕

 

 

 

អត្ថបទ៖ សំ ជំនាញ