ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​អាជីវករ​មកពីផ្សារ​ទំនប់​ជាង​៥០​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​៣​ចំនួន​ជាង​១០​គ្រឿង មក​កាន់​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៩ មក​រា ២០១៦ ដើម្បី​សុំ​ឱ្យ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​ដោះស្រាយ​ជូន​ពួក​គាត់ ខណៈ​ដែល​តំណាង​របស់​ពួក​គាត់​២​នាក់ ត្រូវ​បាន​ខាង​ភាគី​ក្រុមហ៊ុន​ញូ​វរិ​ច
(​ផ្សារ​) ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃ​ដដែល​នេះ ។

ប្រភព​ឱ្យ​ដឹង​ថា តំណាង​អាជីវករ​២​នាក់​ដែល​ត្រូវ​ក្រុមហ៊ុន​ខាងលើ​ចាប់ខ្លួន​នោះ ម្នាក់​ឈ្មោះ​គឹ​ម ប៊ុ​ន​អាន និង​ម្នាក់​ទៀត​ឈ្មោះ​សេង សុខ​លី បន្ទាប់​ពី​ពួក​គេ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ដែល​ចង់​ដំឡើង​ថ្លៃ​តូប​សម្រាប់​កុងត្រា​ថ្មី​នេះ ។ ដូច្នេះ ទើប​ពួក​គាត់​លើកគ្នា​មក​សុំ​ឱ្យ​សម្តេច​ជួយ​អន្តរាគមន៍ ខណៈ​ដែល​ពួក​គាត់​មិនដឹង​ថា ខាង​ក្រុមហ៊ុន​នោះ​ចាប់​តំណាង​ពួក​គាត់ មិនដឹង​ទុក​នៅ​ទីណា​ទេ ។ ទោះបីជា​បែប​ណា រហូត​មក​ដល់​វេលា​ម៉ោង​០២ និង​៥៧​នាទី​រសៀល​នេះ គេ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​នៅឡើយ ។