ប្រកាស​ទទួលស្គាល់​សមា​សភាព​គណ​:​ក​ម្មា​ធិ​ការ​សមាគម​អតីត​យុទ្ធ​កម្ពុជា ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ: ការប្រកាស​ទទួលស្គាល់​សមាសភាព​គណ​:​ក​ម្មា​ធិ​ការ​សមាគម​អតីត​យុទ្ធ​កម្ពុជា​ក្រុង​ប៉ោយប៉ែត បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៨​មករា ឆ្នាំ​២០១៦ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម​ពី​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត និង​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ចូលរួម និង​សម​ជិ​ក​អតីតយុទ្ធជន​ក្នុង​ក្រុង​ប៉ោយប៉ែត​។​
     
​លោក ភ្ល​ន់ តារា ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សមាគម​អតីត​យុទ្ធ​កម្ពុជា ខេត្តបន្ទាយមានជ័យ និយាយ​ថ្ងៃទី​១៩​មករា​ថា ការប្រកាស​ទទួលស្គាល់​សមាស​ភាពជា​ប្រធាន អនុប្រធាន និង​សមាជិកសមាគម​អតីតយុទ្ធជន ក្រុង​ប៉ោយប៉ែត នា​ថ្ងៃនេះ គឺមាន​បំណង​បន្ត​លើក​តម្លៃ​និង​ការគិតគូ​ពី​ជីវភាព អតីតយុទ្ធជន រួមគ្នា​កាត់បន្ថយ​ភាពក្រីក្រ​ក្នុងសង្គម រួមចំណែក​អភិវឌ្ឍន​ជាតិ​។​
      
​ក្នុង​ការទទួល លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​ក្រុង​ប៉ោយប៉ែត​។ លោក ឡេង ហុង​លាម​, លោក ជា ដា ,​លោក​អេង ចន្ទ​ជុំ ជា​អនុប្រធាន​សមាគម និង​អប​ដោយ​សមាជិក​១០ រូប​ទៀត​។​
      
​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ និយាយថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា​បានគិត​គូរ និង​យកចិត្តទុកដាក់ ចំពោះ​អតីតយុទ្ធជន និវត្តជន ដែល​បានធ្វើ​ពលិកម្ម លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុងការ​បំពេញភារកិច្ច បំរើ​ជាតិ​មាតុភូមិ និង​ស្របតាម​កំណែទម្រង់​ស៊ីជម្រៅ គឺ​មិន​ចង់អោយមាន​គ្រួសារ​អតីតយុទ្ធជន ណាមួយ​មាន​ជីវភាព​លំបាក​ក្រីក្រ​។​
      
​លោក អ៊ុំ រាត្រី ផ្ដាំផ្ញើរ​ដល់​ប្រធាន អនុប្រធាន និង​សមាជិកសមាគម​យុទ្ធជន​ក្រុង​ប៉ោ​ប៉ែត​អភិវឌ្ឍន​សហគម​ខ្លួន តាម​ចលនា​ប្រឡងប្រណាំង​បី ការធ្វើ​សេដ្ឋកិច្ច​អោយ​ពូកែ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ អភិវឌ្ឍន៍​សហគមន៍ និង​សង្គមជាតិ​ពូកែ អ្នកមាន​ស្នាដៃ ត្រូវ​ទទួលបាន​ការលើក​ទឹកចិត្ត ប័ណ្ណ​ស​សើរ និង​រង្វាន់​ជាទី​គាប់ចិត្ត​៕

ប្រកាស​ទទួលស្គាល់​សមា​សភាព​គណ​:​ក​ម្មា​ធិ​ការ​សមាគម​អតីត​យុទ្ធ​កម្ពុជា ក្រុង​ប៉ោយប៉ែត​

ប្រកាស​ទទួលស្គាល់​សមា​សភាព​គណ​:​ក​ម្មា​ធិ​ការ​សមាគម​អតីត​យុទ្ធ​កម្ពុជា ក្រុង​ប៉ោយប៉ែត​

ប្រកាស​ទទួលស្គាល់​សមា​សភាព​គណ​:​ក​ម្មា​ធិ​ការ​សមាគម​អតីត​យុទ្ធ​កម្ពុជា ក្រុង​ប៉ោយប៉ែត​